ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មានរឿង​អ្វី! ​ដកកាំភ្លើងបា.ញ់ស្ត្រីម្នាក់​​ម្តុំ​​បឹង​កក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាន​រថយន្ត​ចំនួន​៣​គ្រឿង​បាន​ឈប់​នៅ​មុខមាត់​ច្រក​បឹង​កក់​ បន្ទាប់មក​​ក៏​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​​បាន​ដើរ​ចូលមក​​ខាងក្នុង​ ហើយគេមិនដឹង​ថា​មានរឿង​អី​ ឬ​មួយ​មាន​គំនុំ​​អ្វី​នោះ​ទេ​បានជា​ដក​កាំភ្លើងខ្លី​​បាញ់​សំដៅ​ទៅ​លើ​ស្ត្រី​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​ ប៉ុន្តែ​សំណាងល្អ​ពេល​​បាញ់​រះ​ជាង​១០​គ្រាប់​នោះ​មិន​ត្រូវ​ស្ត្រី​រង​គ្រោះឡើយ ​គ្រាន់តែ​ធ្វើ​អោយនាង​​ភ័យ​សន្លប់​អស់​មួយភាំង ​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ឱ្យ ​ទើបនាង​​ដឹងខ្លួនវិញ…

រាជធានីភ្នំពេញ ៖ មាន​រថយន្ត​ចំនួន​៣​គ្រឿង​បាន​ឈប់​នៅ​មុខមាត់​ច្រក​បឹង​កក់​ បន្ទាប់មក​​ក៏​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​​បាន​ដើរ​ចូលមក​​ខាងក្នុង​ ហើយគេមិនដឹង​ថា​មានរឿង​អី​ ឬ​មួយ​មាន​គំនុំ​​អ្វី​នោះ​ទេ​បានជា​ដក​កាំភ្លើងខ្លី​​បាញ់​សំដៅ​ទៅ​លើ​ស្ត្រី​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​ ប៉ុន្តែ​សំណាងល្អ​ពេល​​បាញ់​រះ​ជាង​១០​គ្រាប់​នោះ​មិន​ត្រូវ​ស្ត្រី​រង​គ្រោះឡើយ ​គ្រាន់តែ​ធ្វើ​អោយនាង​​ភ័យ​សន្លប់​អស់​មួយភាំង ​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​ឱ្យ ​ទើបនាង​​ដឹងខ្លួនវិញ ចំណែកខ្មាន់កាំភ្លើងរត់គេចខ្លួន​បាត់ ។​

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៩ ​ខែមីនា​ ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​បេតុង​កែង​ផ្លូវ​R6​ នៅ​ចំណុច​រ៉ារ​ទះ​ភ្លើង​បឹង​កក់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភពពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង ក្នុង​នោះ​រួម​មាន​១-រថយន្ត​ម៉ាក​ព្រូស​​, ២-​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​​ និង​៣-រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​RX330​ រួម​នឹង​ម៉ូតូចំនួន​​២​គ្រឿង​ទៀត ​ចំណែក​ខ្មាញ់​កាំភ្លើង​នោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ គឺ​​​បាន​ដើរ​ចូល​មក​ដល់​ក្នុង​បឹង​កក់​ក៏​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​បាញ់​សំដៅ​ទៅ​លើ​ស្ត្រី​​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ​។

តាម​ប្រភពដដែលបាន​បន្ត​ថា ​ប៉ុន្តែ​សំណាងល្អ​ហើយពេល​​ដែល​បាញ់​រះ​ជាង១០​គ្រាប់​នោះ​មិន​ត្រូវ​ស្ត្រី​រង​គ្រោះ​នោះទេ គ្រាន់តែ​ធ្វើ​អោយនាង​​ភ័យ​សន្លប់​អស់​មួយភាំង​ ​តែត្រូវ​បាន​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ធ្វើ
ចលនាឱ្យ ​ទើបនាង​​ដឹងខ្លួនវិញ​ ។ ភ្លាម​ៗ​នោះ​ នៅ​ពេល​ដែល​​ខ្មាញ់​កាំភ្លើង​​បាញ់​ឆ្អែត​ហើយ​ក៏​ឈរ​មួយ​សន្ទុះ ​រួច​ក៏អាមេបន្ថែម​បំរុង​នឹង​ធ្វើ​សកម្មភាព​បាញ់​បន្ត​ដែរ ប៉ុន្តែ​ដោយសារ​តែ​បាញ់​អត់​ចេញ​ក៏​ដើរ​ចេញ​ទៅ​បាត់​ទៅ​រួច​ហើយ​បោះពាក្យ​សំដី​ថា​ «ម៉េច​​ហើយ​មិន​ទាន់​ស្លាប់​ទេ​អី» ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក​ក៏​បាន​មក​ដល់ទី​តាំង​កើតហេតុ​ខាងលើ​ រួច​ហើយ​ស្រាវជ្រាវ​រក​ឃើញ​សំបក​គ្រាប់​ចំនួន​៦​គ្រាប់​ដែល​នៅ​ជុំវិញ​កន្លែង​កើតហេតុ និង​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ធ្វើ​សកម្ម​បាញ់​​រះខាងលើនេះ ដើម្បីយក​មក​ផ្តន្ទាទោស​​តាម​ផ្លូវច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ