ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ព្រោះតែ​រឿង​កន្លង​ហួស​ទៅ​ហើយ តាម​គប់​ដល់​ផ្ទះ​តែ​ម្តង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​តា​ខ្មៅ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឃើញ​គូរ​ទំនាស់​ពី​មុន​មក​ធ្លាប់​មាន​ទំនាស់​ជាមួយនឹង​គ្នា ក៏​ហៅ​បក្សពួក​យក​ដុំឥដ្ឋ​ទៅ​គប់​ដល់​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០…

ខេត្តកណ្តាល​៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរ​បាល​ក្រុង​តា​ខ្មៅ ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឃើញ​គូរ​ទំនាស់​ពី​មុន​មក​ធ្លាប់​មាន​ទំនាស់​ជាមួយនឹង​គ្នា ក៏​ហៅ​បក្សពួក​យក​ដុំឥដ្ឋ​ទៅ​គប់​ដល់​ផ្ទះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ណ​ន់ ស៊ី​ឡុ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ទីលំនៅ​ស្នាក់​នៅ​ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ។ ចំណែក​ជន​សង្ស័យ​ទី​១- ឈ្មោះ​ធួ​ក សុខ​ត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ទី​២-​ឈ្មោះ ស៊ន ប៊ុ​ន​ថៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក ទីលំនៅ​ភូមិ​លេខ​២ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ និង​ទី​៣-​ឈ្មោះ ងី​ម តៃ​ហ៊ី ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ មុខរបរ​ជា​សិស្ស​វិទ្យាល័យ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

បើ​តាម​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​ឱ្យ​ដឹង នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​លក់​ទូរស័ព្ទ​ដូច​សព្វដង ពេល​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​ខាង​លើ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្មភាព ដោយ​យក​ដុំឥដ្ឋ​ប្រហោង​ចំនួន​២​ដុំ​គប់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​លក់​ទូរស័ព្ទ បណ្តាល​ឱ្យ​ត្រូវ​ចំ​សម្ភារៈ​របស់​ជន​រង​គ្រោះ​ខូចខាត​មួយ​ចំនួន ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ (​មូលហេតុ​គឺ​ដោយសារ​តែ​មាន​គុំនំ​គ្នា​ពី​ថ្ងៃមុន​)​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ប៉ុស្តិ៍​ស្វាយ​រលំ ចុះ​ជួយ​អន្តរា​គមន៍ ហើយ​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ