សម្តេច ស ខេ​ង ៖ ត្រូវ​ចាត់​ទុក​ភូមិ​ណា​មាន​ពលករ​ខ្មែរ​មក​ពី​ថៃ​ម្នាក់​ក្តី​ជា​គោលដៅ​ក្តៅ និង​តាមដាន​ជា​និច្ច


រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​ចាត់​ទុក​ភូមិ​ណាមួយ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​ថៃ​ម្នាក់​ក្តី គឺជា​គោលដៅ​ក្តៅ ហើយ​ត្រូវ​តាមដាន​ជា​ប្រចាំ​ចំពោះ​សុខភាព ចៀង​វាង ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ ។ មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ ៣៩ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៧ ខែមីនា​នេះ​ស្ដី​ពី​ការ​កែសម្រួល​អនុក្រឹត្យ​លេខ ៤៤ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្ដី​ពី​ការ​ពិន័យ​អន្ត​ការណ៍​ចំពោះ​អំពើ​ល្មើស និង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា នៅ​ទីស្តីការក្រសួង ។

សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ មាន​ពលករ​ខ្មែរ​មក​ពី​ថៃ​មាន​ចំនួន​៤៣០៧៤​នាក់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ទោះបីជា​ភាគី​ថៃ​ប្រកាស​បិទ​ច្រកព្រំដែន​ជាមួយ​កម្ពុជា​ក៏​នៅ​មាន​ពលករ​ខ្មែរ​ចូល​ពី​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​តូច​ៗ​ផង​ដែរ ។ ចំណុច​នេះ​សមត្ថកិច្ច​កម្ពុជា​ត្រូវ​ធ្វើការ​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​សម្រួល​ឲ្យ​ពួក​គាត់​បាន​ចូល​តាម​ច្រកព្រំដែន អន្តរជាតិ ដើម្បី​អាច​ពិនិត្យ​សុខភាព​គាត់​បាន ។ ព្រោះថា បើក​អ្នកវិភាគ​សិក្សា​ស្រាវជ្រាវ​វៀតណាម​បាន​ឲ្យ​ដឹង​ថា អ្នកមាន​ជំ​ង​កូ​វី​ដ​១៩​នេះ​អាច​ចម្លង​បាន​មនុស្ស​៥​នាក់ ។

សម្តេច​បន្ត​ថា ការ​ឆ្លង​នេះ​នៅ​ប្រទេស​វៀតណាម គ្រាន់តែ​ក្នុងភូមិ​មួយ​មាន​អ្នក​ឆ្លង​តែ​ម្នាក់​បាន​ចម្លង​ទៅ​មនុស្ស​ប្រាំ​នាក់​រហូត​ដល់​វៀតណាម​សម្រេច​បិទ​ភូមិ​របស់​ខ្លួន​តែ​ម្តង ។ សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ចំណុច​នេះ ត្រូវ​ចាត់​ទុក​ភូមិ​ណាមួយ ដែល​មាន​ពលករ​មក​ពី​ថៃ​ម្នាក់​ជា​គោលដៅ​ក្តៅ ហើយ​តាមដាន​ជា​សុខភាព​ជា​និច្ច ដើម្បី​ចៀង​វាង​ការ​ឆ្លង​ទៅ​ផ្សេង​ទៀត ។ ហើយ​បើ​ករណី​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក ឬ ខេត្ត ដើម្បី​ធ្វើការ​ព្យាបាល​» ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ