ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ចាត់វិធានការ​ក្តៅ ចាប់​អ្នក​ចេញ​ក្រៅ​ផ្ទះ

4 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​ព្រមាន​ថា ខ្លួន​នឹង​និរទេស​ជនបរទេស ខណៈ​ដែល​ពលរដ្ឋ​របស់​ខ្លួន​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ប្រសិនបើ​ពួក​គេ​រំលោភ​លើ​ច្បាប់​នៃ​ការ​សំងំ​ក្នុងផ្ទះ បន្ទាប់​ពី​មានការ​កើនឡើង​នូវ​ករណី​កូ​វី​ដ​១៩​។ ក្រសួងសុខាភិបាល​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រឹត​បន្ដឹង​ច្បាប់​ធ្វើ​ដំណើរ…

កូរ៉េ​ខាងត្បូង ៖ ប្រទេស​កូរ៉េ​ខាងត្បូង បាន​ព្រមាន​ថា ខ្លួន​នឹង​និរទេស​ជនបរទេស ខណៈ​ដែល​ពលរដ្ឋ​របស់​ខ្លួន​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ប្រសិនបើ​ពួក​គេ​រំលោភ​លើ​ច្បាប់​នៃ​ការ​សំងំ​ក្នុងផ្ទះ បន្ទាប់​ពី​មានការ​កើនឡើង​នូវ​ករណី​កូ​វី​ដ​១៩​។

ក្រសួងសុខាភិបាល​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រឹត​បន្ដឹង​ច្បាប់​ធ្វើ​ដំណើរ សម្រាប់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស ដែល​ទទួល​រង​នូវ​ការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ដោយ​ដាក់​ពួក​គេ​ឱ្យ​នៅ​ដាច់​ពី​គ្នា​រយៈពេល​២​ស​ប្តា​ហ៍ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ១១​នាក់​បាន​រំលោភ​លើ​ច្បាប់​​នេះ នៅ​ចន្លោះ​ថ្ងៃ​ទី​១៣ និង​ទី​២៤ ខែមីនា​។ គេ​មិន​បាន​បញ្ជាក់​ពី​សញ្ជាតិ​របស់​ពួក​គេ​ទេ​។

លោក Yoon Tae-ho អគ្គនាយក​ទទួល​បន្ទុក​គោលនយោបាយ​សុខភាព​សាធារណៈ នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​សន្និសីទកាសែត​កាលពី​ម្សិលមិញ​ថា​៖ «​យើង​នឹង​អនុវត្ត​គោលការណ៍​មិន​លើកលែង​ក្នុង​ការ​ចាត់វិធានការ​ប្រឆាំង​នឹង​អ្នក​ដែល​ចាក​ចេញពី​កន្លែង​ដាក់​នៅ​ដាច់​ដោយឡែក ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​» ។

ជនជាតិ​កូរ៉េ​ខាងត្បូង ដែល​ល្មើស​នឹង​ច្បាប់​អាច​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​វ៉ុ​ន (៨២៥៨​ដុល្លារ​អា​មេ​រិ​ក​)​។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១០៤​ករណី កាលពី​ម្សិល​មិញ យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thestar (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ