ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញូ​វ​យ៉​ក​ធ្ងន់​ជាងគេ ខ​ណៈ​​​អ្នក​ឆ្លង​មេ​រោគ​​នៅ​អា​មេ​រិ​ក​ឡើង​លើស​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋ​អា​មេ​រិ​ក​មាន​ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​ច្រើន​ជាងគេ​បំផុត​នៅ​អា​មេ​រិ​ក ទន្ទឹម​ពេល​​ដែល​អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​។ សារព័ត៌មាន ​New York Times របស់​អា​មេ​រិ​កបាន​រាយការណ៍​ថា​ នៅ​ញូ​វ​យ៉​ក​មាន​អ្នក​ផ្ទុក​មេរោគ កូ​វី​ដ​១៩…

រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋ​អា​មេ​រិ​ក​មាន​ចំនួន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​ច្រើន​ជាងគេ​បំផុត​នៅ​អា​មេ​រិ​ក ទន្ទឹម​ពេល​​ដែល​អា​មេ​រិ​កបាន​ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​មេរោគ​នេះ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​។

សារព័ត៌មាន ​New York Times របស់​អា​មេ​រិ​កបាន​រាយការណ៍​ថា​ នៅ​ញូ​វ​យ៉​ក​មាន​អ្នក​ផ្ទុក​មេរោគ កូ​វី​ដ​១៩ ចំនួន​៣៧២៦៩​នាក់​ ហើយ​មាន​អ្នក​​បាត់​បង់​ជីវិត​​ចំនួន​៣៨៧​នាក់​។

រដ្ឋ​ដែល​មាន​អ្នក​ឆ្លង​មេរោគ​ច្រើន​ជាងគេ​ផ្សេង​ទៀត​រួម​មាន ញូ​វ​ចឺ​ស៊ី​មាន​អ្នក​ឆ្លង ចំនួន​៦៨៧៦​នាក់ និង​អ្នក​​បាត់​បង់ជីវិត​​ចំនួន ៨១​នាក់​។ កាឡ​ហ្វ័​រ​ញ៉ា​ មាន​អ្នក​ឆ្លង​ចំនួន​៣៩៤៤​នាក់ និង អ្នក​​បាត់​បង់​ជីវិតចំនួន​៨០​នាក់​។ វ៉ា​ស៊ី​ន​តោន​មាន​អ្នក​ឆ្លង​៣២០៧​នាក់ និង អ្នក​​បាត់​បង់​ជីវិត​​ចំនួន​១៥១​នាក់​។

អា​មេ​រិ​ក​នៅ​ថ្ងៃនេះ​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំ​ផុ​ត​ក្នុង​ពិភពលោក ​ដោយ​ឡើង​លើស​ប្រទេស​ចិន​ទៀត​។ អា​មេ​រិ​ក​មាន​អ្នក​ផ្ទុកមេរោគ​ជាង​៨៣០០០​នាក់ ខ​ណៈ​​ចិន​មាន​ប្រមាណ​៨២០០០​នាក់​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ