ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ចម្លែក​ៗ​ដែល​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​មាន​ដូច​គ្នា

4 ឆ្នាំ មុន

ក្រៅពី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដូច​គ្នា និង​ការ​គិត​ដែល​ខុស​ពី​មនុស្ស​ទូទៅ​ហើយ មហាសេដ្ឋី​ជា​ច្រើន​ជុំវិញ​ពិភពលោក​មាន​ចំណុច​ចម្លែក​ៗ​ដែល​ដូច​គ្នា​ច្រើន​ផង​ដែរ ។ ខាងក្រោម​គឺជា​ចំណុច​ចម្លែក​ៗ​មួយ​ចំនួន​ដែល​មហាសេដ្ឋី​ភាគច្រើន​ចែករំលែក​៖ ១-ពួក​គេ​មាន​ដៃគូ​ជីវិត​ហើយ ៨៧​ភាគរយ​នៃ​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​បាន​រៀប​អាពាហ៍ពិពាហ៍​រូ​ច​បើ​យោង​ទៅ​តាម​ការ​សិក្សា​របស់ GoCompare ដែល​វិភាគ​មហាសេដ្ឋី​ទាំង ១០០…

ក្រៅពី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ដូច​គ្នា និង​ការ​គិត​ដែល​ខុស​ពី​មនុស្ស​ទូទៅ​ហើយ មហាសេដ្ឋី​ជា​ច្រើន​ជុំវិញ​ពិភពលោក​មាន​ចំណុច​ចម្លែក​ៗ​ដែល​ដូច​គ្នា​ច្រើន​ផង​ដែរ ។ ខាងក្រោម​គឺជា​ចំណុច​ចម្លែក​ៗ​មួយ​ចំនួន​ដែល​មហាសេដ្ឋី​ភាគច្រើន​ចែករំលែក​៖

១-ពួក​គេ​មាន​ដៃគូ​ជីវិត​ហើយ
៨៧​ភាគរយ​នៃ​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​បាន​រៀប​អាពាហ៍ពិពាហ៍​រូ​ច​បើ​យោង​ទៅ​តាម​ការ​សិក្សា​របស់ GoCompare ដែល​វិភាគ​មហាសេដ្ឋី​ទាំង ១០០ រូប​របស់​ទស្សនាវដ្តី Forbes ក្នុង​កំឡុង​ឆ្នាំ ១៩៩៦ ដល់ ២០១៦ ។ ក្នុង​នោះ​រួម​មាន​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Bill Gates និង​លោក​មហាសេដ្ឋី វា​រ៉េ​ន បា​ហ្វេ​ត (Warren Buffett) ដែល​ជា​វិនិយោគិន​ដ៏​ឆ្នើម​ជាដើម ។

២-ពួក​គេ​មានគ្រួសារ​ធំ
ការ​សិក្សា​ខាងលើ​បាន​ប្រទះ​ឃើញ​ទៀត​ថា មហាសេដ្ឋី​ភាគច្រើន​មានកូន​ៗ​ចាប់ពី ៣​នាក់​ឡើង​ទៅ ។ ក្នុង​នោះ​រួម​មាន ៥​ភាគរយ​ដែល​មិន​មានកូន ៩% មានកូន​ម្នាក់ ២៣% មានកូន​ពីរ​នាក់ និង ២៥% មានកូន​បី​នាក់ ខណៈ​ដែល ១៧% មានកូន​ៗ​បួន​នាក់ និង ២១% មានកូន​ៗ​ចាប់ពី ៥​នាក់​ឡើង​ទៅ ។ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon មានកូន​ចំនួន ៤​នាក់ ខណៈ​ដែល​លោក​មហាសេដ្ឋី បឺ​ណា​ដ អា​ណូ​ល (Barnard Arnault) ដែល​ជា​អគ្គនាយក និង​នាយក​ប្រតិបត្តិ​របស់ LVMH មានកូន​ចំនួន ៥​នាក់ ។

៣-ពួក​គេ​មិន​ពាក់​វ៉ែនតា​ច្រើន​ទេ
យោង​ទៅ​តាម​ការ​សិក្សា​នៅ​ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹង​ថា មាន​តែ ៤០% នៃ​មហាសេដ្ឋី​ទេ​ដែល​ពាក់​វ៉ែនតា ខណៈ​ដែល ៦៥% នៃ​ប្រជាជន​អា​មេ​រិ​ក​ទាំងអស់​ពាក់​វ៉ែនតា​ជា​ប្រចាំ ។ មហាសេដ្ឋី​ដែល​ពាក់​វ៉ែនតា​ជា​ប្រចាំ​រូ​ម​មាន​លោក ប៊ី​ល ហ្គេ​ត​ស៍ និង​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​លោក​គឺ​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ។

៤-ពួក​គេ​បើកបរ​រថយន្ត​ដែល​មិន​ថ្លៃ​ពេក
មិនមែន​មហាសេដ្ឋី​គ្រប់​រូប​ត្រូវ​តែ​បើកបរ​រថយន្ត​ដែល​មាន​តម្លៃ​ស្មើ​ប្រាក់បៀវត្ស​របស់​មនុស្ស​ម្នាក់​ក្នុង​មួយ​ជីវិត​ទេ ។ លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស បើកបរ Honda Accord ខណៈ​ដែល លោក​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook ជា​ម្ចាស់​រថយន្ត Honda Fit ។

៥-ពួក​គេ​ធ្លាប់​មានការ​ងារ​សាមញ្ញ
ក្នុង​ចំណោម​មហាសេដ្ឋី​ធំ​ៗ​ទាំងអស់ មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​រស់នៅ​ក្នុង​ជីវភាព​ក្រីក្រ​និង​ខិតខំ​ប្រឹងប្រែង​រហូត​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ ។ មហាសេដ្ឋី​មួយ​ចំនួន​ធ្លាប់​មានការ​ងារ​សាមញ្ញ​ទេ​ដូច​ជា​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត​ដែល​ធ្លាប់​ធ្វើ​ជា​អ្នកលក់​កាសែត និង​លោក​ជេ​ហ្វ បេ​សូ​ស​ដែល​ធ្វើ​ជា​អ្នក​ធ្វើ​បឺ​ហ្គឺ​នៅ McDonald’s ជាដើម ៕ (យោង​តាម​ប្រភពពី finance.yahoo.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ