ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ​! បើ​លោក Bill Gates ក្លាយជា​ប្រធានាធិបតី តើ​លោក​នឹង​ធ្វើ​អ្វី?

4 ឆ្នាំ មុន

ប្រសិនបើ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ក្លាយជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​នឹង​ជំរុញ​ឲ្យ​ប្រជា​ជន​ក្នុង​សហរដ្ឋអាមេរិក​បន្ត​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូ​វី​ដ-១៩ ។…

ប្រសិនបើ​លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Microsoft ក្លាយជា​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​នឹង​ជំរុញ​ឲ្យ​ប្រជា​ជន​ក្នុង​សហរដ្ឋអាមេរិក​បន្ត​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​វីរុស​កូ​វី​ដ-១៩ ។ នេះ​ជា​ប្រសា​សន៍​របស់​លោក​ក្នុង​បទ​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី TED ។

យោង​ទៅ​តាម​លោក ហ្គេ​ត​ស៍ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ជោគជ័យ​ក្នុង​ការ​អនុម័ត​វិធានការ​រក្សា​គម្លាត​ទូ​ទាំង​ប្រទេស​នោះ ចំនួន​ករណី​ថ្មី​ៗ​នឹង​ចាប់ផ្តើម​ធ្លាក់​ចុះ​ក្នុង​កំឡុង​ពេល​ប្រមាណ ២០​ថ្ងៃ​ហើយ ។

លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​បន្ត​ថា លោក​នឹង​ផ្តល់​សារ​យ៉ាង​ច្បាស់លាស់​ដល់​ប្រជាជន​អា​មេ​រិ​កថា​វា​មិនមែន​ជា​រឿង​ដែល​ងាយ​ធ្វើ​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​សហ​ស្ថាបនិក​របស់​មូលនិធិ Bill and Melinda Gates Foundation លោក​មហាសេដ្ឋី​ខាងលើ​មានបទពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ទប់ទល់​នឹង​ជម្ងឺឆ្លង​ដែល​រួម​មាន​ជម្ងឺគ្រុនចាញ់ និង អេ​ដស៍​ជាដើម ។

លោក ហ្គេ​ត​ស៍ មាន​ប្រសាសន៍​ដូចនេះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា​លោក​ចង់​ឲ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​បើក​ដំណើរការ​ដូច​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី ១២​ខែមេសា​ខាង​មុខ​នេះ ។

ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​បាន​និយាយ​ថា​កំឡុង​ពេល​នេះ គឺ​លឿន​ពេក​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​បើក​ដំណើរការ​នៃ​អាជីវកម្ម និង​សាលារៀន​វិញ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ លោក ហ្គេ​ត​ស៍ បាន​បញ្ជាក់​ថា​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​តម្លៃ​លើ​សុខភាព​មនុស្ស​មុន​លើ​លុយ ។

លោក​បាន​បកស្រាយ​ថា «​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់​ដែល​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៃ​រឿង​នេះ​មាន​ភាព​ធ្ងន់ធ្ងរ ។ មិន​ដែល​មាន​អ្វី​ដូចនេះ​ធ្លាប់​កើតឡើង​ក្នុង​សេដ្ឋកិច្ច​របស់​យើង​ទេ ។ ប៉ុន្តែ​លុយ និង​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​វិញ វា​ងាយ​ធ្វើ​ច្រើន​ជាង​ធ្វើ​ឲ្យ​មនុស្ស​ដែល​បាត់បង់​ជីវិត​រស់រាន​ឡើង​វិញ​» ៕
(យោង​តាម​ប្រភពពី www.cnbc.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ