ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ​ជា​វិធី​គិត​ដ៏​អស្ចារ្យ​របស់​មហា​សេដ្ឋី Jeff Bezos

4 ឆ្នាំ មុន

មុន​នឹង​ក្លាយជា​មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ធ្លាប់​ជា​អ្នកលក់​សៀវ​ភៅ​ម្នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ…

មុន​នឹង​ក្លាយជា​មហាសេដ្ឋី និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​មាន​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ធ្លាប់​ជា​អ្នកលក់​សៀវ​ភៅ​ម្នាក់​ប៉ុណ្ណោះ​នៅ​ឆ្នាំ ១៩៩៤ ។ ប្រមាណ ២៥​ឆ្នាំ ក្រោយមក Amazon អាច​រក​ចំណូល​បាន​ប្រមាណ ២​ម៉ឺន​ដុល្លារ​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ ៣០​ថ្ងៃ​ក្រោយមក វា​បាន​ក្លាយ​ខ្លួន​ជា​ក្រុមហ៊ុន​​ដែល​​មាន​តម្លៃ​ដល់​ទៅ ៨៦១​ប៊ី​លាន​ដុល្លារ ។

យោង​ទៅ​តាម​លោក ច​ន រ៉ស​មេន (John Rossman) ដែល​ជា​អតីត​នាយក​ម្នាក់​របស់ Amazon បាន​ឲ្យ​ដឹង​ថា ការ​ជោគជ័យ​របស់​ក្រុមហ៊ុន​ខាងលើ គឺ​មិន​ស្មុគស្មាញ​ដូច​មនុស្ស​ភាគ​ច្រើន​គិត​ទេ ។ ផ្ទុយ​មក​វិញ លោក​បាន​ចែករំលែក​នូវ​យុទ្ធសាស្ត្រ​ដូច​ខាងក្រោម ក្នុង​សៀវភៅ​របស់​លោក​ក្រោម​ចំណងជើង​ថា Think Like Amazon: 50½ Ideas to Become a Digital Leader” ។

១. វីវក់​នឹង​ការ​ផ្តល់​សេវាកម្ម​ល្អ​ដល់​អតិថិជន ៖
លោក​បាន​និយាយ​ថា «​ពេល​ដែល​អ្នក​ពិតជា​វីវក់​នឹង​ប្រធានបទ​នេះ​ពិតមែន វា​មាន​ន័យ​ថា អ្នក​កំពុង​តែ​ចំណាយ​ពេលវេលា ការ​ខិតខំ​ប្រឹងប្រែង និង​កម្លាំង​ក្នុង​ការ​សម្រេច​វា​ឲ្យ​បាន​រហូត​ធ្វើ​ឲ្យ​អ្នក​ដទៃ​គិត​ថា វា​ចម្លែក​» ។

លោក​បាន​ចែករំលែក​ថា គំនិត​របស់​លោក បេ​សូ​ស ដែល​លោក​ពេញចិត្ត​បំផុត គឺ​សេវាកម្ម​ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​ប្តូរ​ផលិតផល​ដែល​បាន​ទិញ​អន​ឡាញ​យក​ប្រាក់​វិញ ដោយ​មិន​ចាំបាច់​វេច​ខ្ចប់ ឬ​ត្រូវកា​រវិ​ក័យ​ប័ត្រ ។

២. ប្រើ​ការងារ​របស់​អ្នក​ដទៃ ៖
លោក រ៉ស​មេន បាន​បកស្រាយ​ទៀត​ថា «​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ផ្តល់​មធ្យោបាយ និង​ការ​លើកទឹកចិត្ត​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ក្នុង​ស្ថាប័ន​ការងារ​របស់​អ្នក (​ដូច​ជា​អតិថិជន ឬ​អ្នក​លក់​) ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​» ។

៣. កុំ​ពឹងផ្អែក​លើ​អ្នក​ដទៃ​ក្រៅ​ក្រុមហ៊ុន​សម្រាប់​ការ​សម្រេច​ចិត្តធំ​ៗ ៖
គោលការណ៍​របស់ Amazon គឺ «​អ្នកដឹកនាំ​គិត​ត្រូវ​ច្រើន​» ។ Amazon ជំរុញ​ដល់​ប្រធាន​ផ្នែក​គ្រប់​រូប​ដែល​មានគំនិត​ល្អ​ៗ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ដោយ​មិន​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​នាយក​ធំ​ទេ ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ cnbc (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ