៤គន្លឹះ​ធ្វើ​ការងារ និង​រក​លុយ​សម្រាប់​អ្នក​នៅ​តែ​ក្នុងផ្ទះ ពេល​កូ​វី​ដ​-១៩​រាតត្បាត


បន្ទាប់​ពី​សាលារៀន ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​បាន​ផ្អាក​ដំណើរការ មនុស្ស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​ធ្វើការ​ពី​ផ្ទះ ។ ជាក់ស្តែង​វា​ជា​សំណាង​មួយ​ដែល​ពួក​គេ​មាន​ជម្រើស​នេះ ប៉ុន្តែ​ការ​ធ្វើការ​ពី​ផ្ទះ គឺ​មិន​ងាយស្រួល​ដូច​ការ​គិត​ទេ ។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព និង​ផ្តោត​ស្មារតី​លើ​ការ​រក​លុយ​ខណៈ​ដែល​ខ្លួន​នៅផ្ទះ​នោះ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច?

១-ធ្វើ​កិច្ចការ​ម្តង​មួយ​ៗ
អ្នក​ប្រហែលជា​ទទួល​រង​សម្ពាធ​ក្នុង​ការ​បញ្ចប់​កិច្ចការ ៤​ទៅ ៥​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មិន​ជួយ​ដល់​ប្រសិទ្ធិ​ភាព​ការងារ​របស់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ផ្តោត​ស្មារតី​លើ​កិច្ចការ​ម្តង​មួយ​ៗ​វិញ ។ យោង​ទៅ​តាម​ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មនុស្ស​អាច​បាត់បង់​ការ​យកចិត្តទុកដាក់​ដល់​ទៅ ៨០%​ព្រោះតែ​ការ​ប្តូរ​ពី​ការ​ធ្វើ​កិច្ចការ​មួយ​ទៅ​កិច្ចការ​មួយទៀត ។

២-ចែករំលែក​ពេលវេលា
ប្រសិនបើ​អ្នក​រស់នៅ​ជាមួយ​ដៃគូ​ជីវិត ឬ​ក្រុម​គ្រួសារ អ្នក​គួរ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ពី​ពេលវេលា​ដែល​អ្នក​ត្រូវការ​ដើម្បី​ផ្តោត​ស្មារតី និង​ហាម​មិន​ឲ្យ​មានការ​រំខាន​ពី​អ្នក​ដទៃ ។ បើ​អ្នក​ត្រូវ​មើលថែ​កូន​ៗ​នោះ​អ្នក​អាច​ពិភាក្សា​ជាមួយនឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក​និង​បែក​ចែកពេល​វេលា​ឲ្យ​បាន​ច្បាស់ ។

៣-បិទ​សំឡេង​រំខាន
ទូរស័ព្ទ​របស់​អ្នក​អាច​ជា​ប្រភព​នៃ​ការ​រំខាន​ធំ​បំផុត​សម្រាប់​អ្នក ដូច្នេះ​ប្រសិនបើ​អ្នក​កំណត់​ពេលវេលា​ធ្វើការ​បាន​ច្បាស់លាស់​ឲ្យ អ្នក​គួរតែ​បិទ​រាល់​សម្លេង​រំខាន​ដែល​អាច​ប៉ះពាល់​ដល់​ការ​យកចិត្តទុកដាក់​របស់​អ្នក ។

៤-ផ្តោត​ស្មារតី​លើ​អ្វី​ដែល​សំខាន់
អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ ស្ថាប័ន​ការងារ​របស់​អ្នក​ប្រហែលជា​មិន​អាច​ធ្វើ​ចេញ​នូវ​រាល់​គម្រោងការ​ដែល​បាន​ត្រៀម​ទុក​ទេ ដូច្នេះ​អ្នក​គួរតែ​ផ្តោត​កម្លាំង​របស់​អ្នក​តែ​លើ​ការងារ​ណា​ដែល​អ្នក​គិត​ថា​ចាំបាច់ និង​អាច​កើត​ចេញ​រូបរាង ៕ (យោង​តាម​ប្រភពពី www.inc.com )

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ