រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី24 ខែមីនា ឆ្នាំ2020 ក្រុមហ៊ុន OPPO បានពញ្ញាក់អារម្មណ៍អតិថិជន និងអ្នកគាំទ្រខ្លួនតាមរយៈការដាក់សម្ពោធស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 លើអនឡាញដំបូងគេបង្អស់នៅកម្ពុជា ក្នុងតម្លៃត្រឹមតែ $359 ។

ចំពោះមុខអ្នកទស្សនារាប់ម៉ឺននាក់ទាំងលើកញ្ចក់ទូរទស្សន៍, ទាំងការ Live លើហ្វេសប៊ុកផ្លូវការរបស់ OPPO និងបណ្តាញសារព័ត៌មាននានា អ្នកតំណាងឲ្យក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «ក្រុមហ៊ុនខិតខំសម្រិតសម្រាំងនូវស្មាតហ្វូនពេញនិយមជាមួយនឹងបច្ចេកវិទ្យាសម្បូរបែប ខ្លាំងខាងថតរូបវីដេអូស៊ែលហ្វីច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថតមិនសំចៃ ដើម្បីជាការឆ្លើយតបនឹងសំណូមពរ និងតម្រូវការរបស់អតិថិជន ។ យើងជឿជាក់ថា លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាទំនើបចុងក្រោយដែលមានស្រាប់មួយសេតនៅលើស្មាតហ្វូនស្ត៊េចស៊ែលហ្វីសាហាវ OPPO Reno3» ។
https://www.youtube.com/watch?v=8J5eHSpQ1Wk&feature=youtu.be
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបាននូវស្តេចទូរស័ព្ទស៊ែលហ្វីសាហាវ OPPO Reno3 មានពីរពណ៌ គឺពណ៌ខ្មៅបែកខៀវ (Midnight Black) និងពណ៌គុជស (Sky White)តាមរយៈ Link អនឡាញដែលម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសបង្ហោះលើទំព័រហ្វេសប៊ុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 ខែមេសា ឆ្នាំ 2020 ក្នុងតម្លៃត្រឹមតែ $359 នឹងទទួលបានកាតាបស្ពាយ OPPO ដ៏ស្រស់ស្អាត Power Bank 10000 mAh និងស៊ីមស្មាតលេខពិសេស Silver ជាមួយនឹងកញ្ចប់អ៊ីនធឺណែតធំហ្ម៎ងចំនួន 12សប្តាហ៍ ។

ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីពរបស់ស្មាតហ្វូនស៊េរីថ្មី គឺ OPPO Reno3 លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះវាមានកាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវទាំងថ្ងៃទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP ជាមួយនឹងមុខងារ Ultra Night Selfie និងស្គេនមុខដោះសោររហ័សប៉ុន្តែសុវត្ថិភាពបំផុត ។

ផ្នែកខាងក្រោយ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី 1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម ។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី 2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែលមានសមត្ថភាពផ្តិតយករូបភាពបានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹក ថ្ងៃ យប់ ។

ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប ។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយ និងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង ។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំងអោយកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់ ។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់ ។

OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8 គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំ ថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន 2 និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំជាន់ 2.0 និងមុខងារ Multi-User ទូរស័ព្ទមួយ ជាមួយគណនី 5 ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏បង្ហាញនូវវត្តមានស្មាតហ្វូនរៀមច្បង គឺ OPPO Reno3 Pro តម្លៃគាប់ចិត្តត្រឹមតែ 599$ និងផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ OPPO Eno W31 តម្លៃត្រឹមតែ 59$ តែបើទិញផ្គួបជាមួយ OPPO Reno3 តម្លៃត្រឹមតែ $398 ។ សរុបមកវិញ OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវគ្រប់ពេលប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $359 ដូច្នេះបើចាប់អារម្មណ៍អាចកក់ទុកមុនចាប់ពីថ្ងៃទី 25 ខែមីនា ដល់ ថ្ងៃទី 01 ខែមេសា 2020 នៅលើអនឡាញរបស់ម្ចាស់ហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេស ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ