រាជធានីភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានពិនិត្យឃើញមានជនជាតិខ្មែរចំនួន ០៥នាក់ ដែលវិលត្រឡប់មកពីមន្ទីរពេទ្យ ត្រូវបានសមត្ថកិច្ចថៃប្រថាប់ត្រាឲ្យចេញ ដើម្បីចូលមកប្រទេសកម្ពុជា ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញផ្សាយមុនេះ។
នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ បានឲ្យដឹងថា ជនជាតិខ្មែរទាំង០៥នាក់នេះ មាន ១- ឈ្មោះ យៀត គីមស្រ៊ន ភេទស្រី អាយុ៤៩ឆ្នាំ មានជំងឺមហារីកធ្ងន់ធ្ងរ , ២- ឈ្មោះ នឹម សុគន្ធ ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវជាប្តី (អ្នកកំដរ),៣- ឈ្មោះ នឹម ថៃស្រ៊ុន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូន (អ្នកកំដរ) , ៤- ឈ្មោះ ហោ ស្រ៊ាន ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្អូន (អ្នកកំដរ), ៥- ឈ្មោះ នឹម ថៃស្រ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ (អ្នកកំដរ) និងមានទីលំនៅ ភូមិថ្មី ឃុំបាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៕
ចែករំលែកព័តមាននេះ