ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កើនឡើង​៩៣​នាក់​ហើយ គិត​ត្រឹម​ព្រឹក​​នេះ ដោយ​បន្ថែម​ជនជាតិ​បារាំង២នាក់នៅ​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា អ្នកជំងឺ​កូ​វី​ដ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​កើនឡើង​ដល់ ៩៣នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ សម្តេច តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ថា អ្នកជំងឺ​កូ​វី​ដ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​កើនឡើង​ដល់ ៩៣នាក់​ហើយ គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២៥ មីនា​នេះ ដោយសារ​តែ​បន្ថែម​ជនជាតិ​បារាំង ២ នាក់ ទៀត នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ថ្លែង​ក្នុង​ពិធី ជួប​សំណេះសំណាល ជាមួយ ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ ដើម្បី ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺ​កូ​វី​ដ ១៩ ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា នៅ​ព្រឹក​មិ​ញ​នេះ អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​រាយការណ៍មក​ថា មាន​ជនជាតិ​បារាំង២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញកើត​ជំងឺ​កូ​វី​ដ​១៩ ដែល​នាំឲ្យ​ចំនួន​អ្នកជំងឺកូ​វី​ដ​១៩ កើត​មាន​សរុប​នៅ​កម្ពុជា​យើងកើនឡើង​ដល់ ៩៣​នាក់ ខណៈ​ដែល​តួលេខរបស់ ក្រសួងសុខាភិបាល​មាន​ត្រឹម ៩១​នាក់ គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៤​មីនានេះ៕