ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការដ្ឋាន​ខណ្ឌ​បឹង​កេងកង​ចុះ​ផ្សព្វ​ផ្សាយក្នុង​មូល​ដ្ឋាន​​ដើម្បី​ទប់​ស្កាត់​កូវីដ-​១៩​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្តន៍​នូវ​បទបញ្ជា​របស់​​លោក​​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុ​ុ​ជា និង​​លោក​ ស ថេ​ត អគ្គស្នងការ​រង​…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្តន៍​នូវ​បទបញ្ជា​របស់​​លោក​​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុ​ុ​ជា និង​​លោក​ ស ថេ​ត អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ស្រប​ពេល​ដែល​​វីរុសកូវីដ-១៩រីក​រាលដាល​ស្ទេ​ី​រ​ជុំវិញ​ពិភពលោក​នោះ ​និង​​មាន​​បងប្អូន​​ពលករ​​ដែល​ចំណាកស្រុក​ទៅ​ធ្វេ​ី​ការ​នៅ​ក្រៅប្រទេស​ហើយ​វិល​ត្រឡប់​មក​កាន់​ស្រុក​កំ​ណើ​ត​វិញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​មីនា ឆ្នាំ​២០២០ លោក​វរសេនីយ៍ទោ សុ​ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង ​បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ពន្យល់​​ណែ​នាំ​ពី​វិធី​ការពារ ​និង​ចែក​​ខិត្តប័ណ្ណ​ដែល​បង្ហាញ​ពី​ការ​ចម្លងមេរោគកូវីដ-19 ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​។

​យោង​តាម​ការ​អប់រំ​ណែ​នាំ​របស់​ក្រុ​សួង​សុខាភិបាល​គឺ​ក្នុង​នោះ​លោក​អធិការនគរបាលខណ្ឌ​បាន​រៀបចំ​ជា​រថយន្ត​ និង​ម៉ូតូ​ជា​ច្រេ​ី​នដោយ​​គ្រឿង​បំពាក់​ប្រដាប់​បំពង​​សំឡេង​ ​ដើម្បី​​អប់រំ​ណែនាំ​​ពី​កត្តា​ឆ្លង​ និង​វិធី​ការពារ​នៃ​វីរុស​កូវីដ-១៩អោយ​បងប្អូន​រស់នៅ​ក្នុង​មូលដ្ឋាន​បាន​ជ្រាប ​និង​ការពារ​អោយ​បាន​ដិត​ដល់​។

ក្នុង​នោះ​ដែរ ​លោក​អធិការ​ក៏​បាន​ទទួល​ការ​ផ្តាំ​ផ្ញេ​ី​​​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​ និង​​លោក​ ស ថេ​ត អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សូម​បងប្អូន ត្រូវ​ពាក់​ម៉ាស និង​​លាង​​សំអាត​ដៃ​​ជាមួយសាប៊ូ ឬជែលលាងដៃ និង​​អាល់កុល ​ហើយ​​ជា​ចុង​ក្រោយ ​សូម​អំពាវ​ដល់​​បង​ប្អូន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ មេត្តា​ជួយ​ផ្តល់​ព័​ត៌មាន​បន្ទាន់​ បេ​ី​មាន​បងប្អូន​ត្រឡ​ប់​មក​ពី​ធ្វេ​ី​ការ​នៅ​ក្រៅប្រទេស​មក​ផ្ទះ​វិញ​ ដេ​ី​ម្បី​មាន​​វិធានការការពារឱ្យ​បាន​ត្រឹមត្រូវ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ