ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​ក្នុង​ក្តី​ស្រមៃ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុម​អ្នក​តាមដាន​រឿង​ជួយ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩…​ពិតមែន​ចូលរួម​ភ័យ​ខ្លាច​…​ចូលរួម​ផ្សព្វផ្សាយ​ការពារការ​ឆ្លង​ជំងឺ​បាន​កត់​សម្គាល់ថា​…​អ្នក​ដែល​ផ្ទុក​ទាំងឡាយ​…​គិត​មក​ដល់​ថ្ងៃម្សិលមិញ​…​មាន​៨៦​នាក់​…​ក្នុង​នោះ​មានស្ត្រី​ខ្មែរ​វ័យ​ចំណាស់​២​នាក់​…​ឆ្លង​ពីលោក​ប្តី​ដែល​មក​ពី​ម៉ា​ឡេ​ស៊ី​…​។ អ្នក​តាមដាន​បាន​កត់សម្គាល់​ទៀត​ថា​…​អ្នក​ផ្ទុក​កូ​វី​ដ​-១៩​ទាំងអស់​…​សុទ្ធតែ​ឆ្លង​ពី​អ្នក​នាំ​ចូល​ពី​បរទេស​…​ពុំ​ទាន់​មានការ​រីក​រាលដាល​ក្នុង​សហគមន៍​នៅឡើយ​ទេ ។ បាន​កត់សម្គាល់ និង​រួមចំណែក​ភ័យ​ខ្លាច​ទៀត​…​ពុំ​ឃើញ​មាន​ស្ត្រី​វ័យក្មេង​ណាមួយ​…​ឆ្លង ឬ​ផ្ទុក​ជំងឺ​សាហាវ​នេះ​ទេ​…​ដែល​ជា​ប្រការ​ល្អ​បំផុត​…​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​បាន​មួយ​ភាគ​ធំ​…​ជួយ​ទប់​ភាព​ជ្រួល​ក្នុង​សហគមន៍​…​ឬ​ក៏​ជា​សំណាង​ធំ «​បណ្តោះអាសន្ន​» ។ ក្រុម​អ្នក​តាម​ដានដែល​វិភាគ​បែប​នេះ ព្រោះ​បរទេស​ខ្លះ​ដែល​ចូល​កម្ពុជា​…​ចូល​ចិត្ត​ណាស់​អា​ល្បែង​ចង់​ភ្លក់​រសជាតិ​…​ចង់​ដឹង…

ក្រុម​អ្នក​តាមដាន​រឿង​ជួយ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩…​ពិតមែន​ចូលរួម​ភ័យ​ខ្លាច​…​ចូលរួម​ផ្សព្វផ្សាយ​ការពារ
ការ​ឆ្លង​ជំងឺ​បាន​កត់​សម្គាល់ថា​…​អ្នក​ដែល​ផ្ទុក​ទាំងឡាយ​…​គិត​មក​ដល់​ថ្ងៃម្សិលមិញ​…​មាន​៨៦​នាក់​…​ក្នុង​នោះ​មានស្ត្រី​ខ្មែរ​វ័យ​ចំណាស់​២​នាក់​…​ឆ្លង​ពីលោក​ប្តី​ដែល​មក​ពី​ម៉ា​ឡេ​ស៊ី​…​។

អ្នក​តាមដាន​បាន​កត់សម្គាល់​ទៀត​ថា​…​អ្នក​ផ្ទុក​កូ​វី​ដ​-១៩​ទាំងអស់​…​សុទ្ធតែ​ឆ្លង​ពី​អ្នក​នាំ​ចូល​ពី​បរទេស​…​ពុំ​ទាន់​មានការ​រីក​រាលដាល​ក្នុង​សហគមន៍​នៅឡើយ​ទេ ។

បាន​កត់សម្គាល់ និង​រួមចំណែក​ភ័យ​ខ្លាច​ទៀត​…​ពុំ​ឃើញ​មាន​ស្ត្រី​វ័យក្មេង​ណាមួយ​…​ឆ្លង ឬ​ផ្ទុក​ជំងឺ​សាហាវ​នេះ​ទេ​…​ដែល​ជា​ប្រការ​ល្អ​បំផុត​…​ជួយ​បំបាត់​ការ​ភ័យ​ខ្លាច​បាន​មួយ​ភាគ​ធំ​…​ជួយ​ទប់​ភាព​ជ្រួល​ក្នុង​សហគមន៍​…​ឬ​ក៏​ជា​សំណាង​ធំ «​បណ្តោះអាសន្ន​» ។

ក្រុម​អ្នក​តាម​ដានដែល​វិភាគ​បែប​នេះ ព្រោះ​បរទេស​ខ្លះ​ដែល​ចូល​កម្ពុជា​…​ចូល​ចិត្ត​ណាស់​អា​ល្បែង​ចង់
​ភ្លក់​រសជាតិ​…​ចង់​ដឹង ចង់​ឃើញ ចង់​ស្គាល់​…​រសជាតិ​ប្លែក​ៗ​នៃ​ជាតិ​សាសន៍​…​សាច់​សខ្ចី​…​សាច់​ពណ៌​សណ្តែកដី​…​សណ្តែកបាយ​…​សាច់​ខ្មៅ​ស្រអែម​ផល្លា​ដែល​មាននៅ​តាម​ទីតាំង​ម៉ាស្សា​ហើម​សរសៃ​…​តាម ហាង​ខារ៉ាអូខេ​ដៃ​មឹក មាត់​មឹក​…​ដែល​អ្នកទេសចរ​ផ្លូវភេទ​ចូល​ចិត្ត​រាប់អាន ។

តាម​កត់សម្គាល់​ទៀត​…​សំណាង​មហិមា​មែន​…​ដែល​ស្ត្រី​អ្នកបំរើ​ទីតាំង​ឋានសួគ៌​លោកីយ​ទាំងឡាយ​…​ពុំ​មាន​អ្នក​ណា​ម្នាក់​មាន​ផ្ទុក​អា​កូ​វី​ដ​-១៩​នៅឡើយ​…​ពិតជា​សំណាង​ធំ​មែន​…​ព្រោះ​អី​ទីតាំង​ទាំងឡាយ​នោះ​ពេញ​ទៅ​ដោយ​អ្នក​ចិត្តល្អ​…​ចិត្តបាន​ណាស់​…​មិនរើសអើង​ជាតិ​សាសន៍​…​ចាស់​ក្មេង​ទេ​…ឱ្យ​តែ​មាន​ភ្ញៀវ​ចូល​…​ជូន​តាម​បំណង​។

គិតដល់​ថ្ងៃ​ម្សិលមិញ​…​ពិតជា ពុំ​មាន​ទេ ពិតជា​សំណាង​ធំ​…​ឬ​សំណាង​ក្នុង​ស្រមៃ​ប៉ុន្តែ​ប្រ​សិនបើ​ទីតាំង​ ណាមួយ​មាន​ស្ត្រី​វ័យក្មេង​ផ្ទុក​…​ហានិភ័យ​នឹង​កើត​មាន​…​ពិសេស​តា​តា​…​ពាក់កណ្តាល​តា​តា​…​ក្រោម​ពាក់ កណ្តាល​តា​តា​…​ដេក​ភ័យ​លេច​នោម​មិន​ខាន​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ