ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៦​អង្សា​សេ ហើយ​មាន​ភ្លៀង​បាតុភូត ផ្គរ រន្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៦​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​24 ដល់​ថ្ងៃ 31 ខែមីនា ហើយ​មាន​ភ្លៀង​ផ្គរ រន្ទះ ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២៦​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​24 ដល់​ថ្ងៃ 31 ខែមីនា ហើយ​មាន​ភ្លៀង​ផ្គរ រន្ទះ ។ នេះ​បើ​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​24 ខែមីនា ស្ដី​ពី​ស្ថានភាព​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត​សង្កេត​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃដី​នឹង​សម្ពាធ​ខ្ពស់ ។

នៅ​រយៈកម្ពស់​គ្រប់​ដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​បន្ត​ក្តៅ​នៅ​ពេល​ថ្ងៃ ដោយ​តាម​ការ​ព្យាករ​ចាប់ពី​ថ្ងៃ​ទី​២៤-២៩ ខែមីនា ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បរ​មា​មាន​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៦-៣៩​អង្សា​សេ ។

ផ្នែក​មួយ​ចំនួន​នៃ​ខេត្តឧត្តរមានជ័យ​បន្ទាយ​មាន​ជ័យ​សៀមរាប ប៉ៃលិន បាត់ដំបង និង​ខេត្តព្រះវិហារ នឹង​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​តិច​ទៅ​បង្គួរ​ដែល​ខេត្ត​ដទៃ​ទៀត​អាច​មាន​ភ្លៀង​ខ្សោយ ។

ចំណែក​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៥-២៧​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី ៣៣ -៣៥​អង្សា​សេ ផ្នែក​ខ្លះ​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ នឹង​បណ្តា​ខេត្ត​នៅ​តំបន់​មាន​សមុទ្រ មាន​សី​ណ្ហ​ភាព​អប្បរ​មា​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​ពី​៣៤-៣៦​អង្សា​សេ ផ្នែក​មួយ​ចំនួន​អាច​មាន​ភ្លៀង​ពី​តិច ទៅ​មធ្យម ។

ជាមួយនឹង​គ្នា​នោះ​ដែរ​ក្រសួង​ធនធានទឹក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សុខភាព​ចំពោះ​ការ​កើនឡើង​នៃ​កម្ដៅ និង​សូម​ប្រុង​ប្រយ័ត្ន ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ជា​ពិសេស​នៅ​តំបន់​វាលទំនាប​កណ្ដាល​ចាប់ពី​ថ្ងៃ​ទី 24 ដល់ 28 ខែមីនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ