ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា TikTok ម្នាក់​ប្រាប់​ពី​វិធី​រក​លុយ​បាន ១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ

4 ឆ្នាំ មុន

ប្រមាណ​កន្លះ​ឆ្នាំ​មុន មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​រក​លុយ​បាន​តាម TikTok នោះ ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​មិន​ទាន់​ទទួលស្គាល់​ថា​វា​ជា​ប្រព័ន្ធ​សង្គម​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល ។ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដូច​ជា ELF…

ប្រមាណ​កន្លះ​ឆ្នាំ​មុន មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​រក​លុយ​បាន​តាម TikTok នោះ ព្រោះ​ក្រុមហ៊ុន​ជា​ច្រើន​មិន​ទាន់​ទទួលស្គាល់​ថា​វា​ជា​ប្រព័ន្ធ​សង្គម​មួយ​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល ។ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៩ ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដូច​ជា ELF Cosmetics និង MAC បាន​ងាក​មក​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ​ដែល​ធ្វើ​ឲ្យ​តារា​ល្បី​ៗ​ដូច​ជា វី​ល ស្មី​ត (Will Smith) ប្រើ​វា​ផង​ដែរ ។

លោក ស៊ា​ន យុង (Sean Young) ដែល​ជាតា​រា TikTok អាយុ ២៦​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដែល​ចូល​ចិត្ត​បង្ហោះ​វី​ដេ​អូ​ខ្លី​ៗ​បង្ហាញ​ពី​ការ​លេងសើច​ជាមួយ​មិត្តភក្តិ​ខ្លួន ។ ប៉ុន្តែ​ការ​បង្ហោះ​វី​ដេ​អូ​មិនមែន​ជា​វី​ធី​ដែល​លោក​រក​លុយ​ទេ ។ ផ្ទុយ​មក​វិញ​លោក​ដើរតួ​ជាទី​ប្រឹក្សា​សម្រាប់​ក្រុមហ៊ុន និង​តារា​ដទៃ​ដែល​ចង់​បង្កើត​វត្តមាន​របស់​ខ្លួន​លើ TikTok ខណៈ​ដែល​គ្រប់គ្រង​គណនី​ធំ​ៗ​ដូច​ជា America’s Funniest Home Videos ជាដើម ។

មក​ដល់​បច្ចុប្បន្ន​នេះ​លោក​អាច​រក​ចំណូល​បាន​ប្រមាណ ១​ម៉ឺន​ដុល្លារ​ដោយ​គ្រាន់តែ​ប្រើ TikTok ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។ លោក​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយនឹង Vox ថា ព្រោះតែ​លោក​មាន​អ្នក​គាំ​ត្រ​ជិត ១​លាន​នាក់​លើ TikTok ទើប​លោក​អាច​និយាយ​ជាមួយនឹង​ក្រុមហ៊ុន​ធំ​ៗ និង​តារា​ល្បី​ៗ​បាន ហើយ​លោក​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ជោគជ័យ​ដែរ ។
លោក​បាន​ចែករំលែក​ទៀត​ថា តារា​លើ YouTube, Facebook ហើយ​ថែម​ទាំង​តារាភាពយន្ត និង​អ្នកចម្រៀង​ល្បី​ៗ​បាន​ទាក់ទង​មក​លោក​ដើម្បី​ឲ្យ​លោក​ជួយ​ធ្វើ​ឲ្យ​គណនី​របស់​ពួក​គេ​ដើរទៅ​មុខ​លឿន​ផង​ដែរ ។ ជា​ទូទៅ អ្នក​ទាំងនោះ​មាន​ក្រុមការងារ​ដែល​ជួយ​ចាត់ចែង​រាល់​កិច្ចការ​ទាំងអស់​ឲ្យ ប៉ុន្តែ​សម្រាប់ TikTok វិញ ពួក​គេ​មិន​ទាន់​មាន​មនុស្ស​ដែល​ដឹង​ច្បាស់​ពី​កម្មវិធី​នេះ​ទេ ។

លោក​បាន​ផ្តល់​ជា​គន្លឹះ​ងាយ​ៗ​សម្រាប់​មនុស្ស​ដែល​ចង់​ជោគជ័យ​លើ​ប្រព័ន្ធ​សង្គម​នេះ ។ ជាដំបូង រាល់​អ្វី​ដែល​អ្នក​ចែករំលែក គឺ​ត្រូវ​តែ​ស័ក្តិសម​នឹង​ក្មេង​ៗ និង​គួរ​ឲ្យ​កំប្លែង​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក ។ និង​ទី​ពីរ អ្វី​ដែល​អ្នក​ចែករំលែក​មិន​ចាំបាច​ឲ្យ​អ្នក​មើល​ចេះ​ភាសា​របស់​អ្នក​ទេ តែ​អ្នក​អាច​ប្រើ​តែ​សំឡេង ឬ​បទ​ចម្រៀង​ជា​ការ​ស្រេច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ