ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​ហាក់​មាន​ក្តី​រំពឹង​ខ្លះ​ត្រឡប់​មក​វិញ ​បន្ទាប់​ពី​ចិន​យកឈ្នះ​លើ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​ស្ថានភាព​ភាព​ថ្មី​ៗ​កន្លង​ទៅ​នេះ​គេ​ដឹង​ថា​វីរុស​កូ​វី​ដ​១៩ មិន​ត្រឹម​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​វិស័យ ឯកជន ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ដែល​ប្រកប​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​បាន​សម្រេច​បិទទ្វា​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ស៊ូ​នៅ​ទ្រាំ ឬ​នៅ​មាន​ក្តី​រំពឹង​ទាំង​ភាព​មិន​ច្បាស់លាស់​។ ប៉ុន្តែ​ឈាន​មក​ដល់​ស​ប្តា​ហ៍​ទី​៤ នៃ​ខែមីនា​នេះ គ្រប់យ៉ាង​ហាក់ដូច​មាន​ក្តី​សង្ឃឹម​ខ្លះ​ៗ​មក​វិញ…

​រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​ស្ថានភាព​ភាព​ថ្មី​ៗ​កន្លង​ទៅ​នេះ​គេ​ដឹង​ថា​វីរុស​កូ​វី​ដ​១៩ មិន​ត្រឹម​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​វិស័យ ឯកជន ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ដែល​ប្រកប​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​មួយ​ចំនួន​បាន​សម្រេច​បិទទ្វា​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ស៊ូ​នៅ​ទ្រាំ ឬ​នៅ​មាន​ក្តី​រំពឹង​ទាំង​ភាព​មិន​ច្បាស់លាស់​។ ប៉ុន្តែ​ឈាន​មក​ដល់​ស​ប្តា​ហ៍​ទី​៤ នៃ​ខែមីនា​នេះ គ្រប់យ៉ាង​ហាក់ដូច​មាន​ក្តី​សង្ឃឹម​ខ្លះ​ៗ​មក​វិញ បន្ទាប់​ពី​ស្ថានទូត​ចិន​បង្ហាញ​ថា​ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រក​ឃើញវ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​ប្រកបដោយ​ភាព​ជោគជ័យ​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន បាន​ស្រាវជ្រាវ​រក​ឃើញ​វ៉ាក់សាំង​នៃ​ជម្ងឺ​COVID-19 យ៉ាង​ជោគជ័យ​។ ​ប្រភព​ពី​ផេ​ក​ផ្លូវការ​នៃ​ស្ថានទូត​ចិន​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា «​វ៉ាក់សាំង​ប្រភេទ​នេះ​ទទួល​បានការ​អនុញ្ញាត​ក្នុង​ដំណើរការ​ពិសោធន៍​ព្យាបាល​ជម្ងឺ​។ តាម​ស្តង់ដារ​កំណត់​នៃ​អន្តរជាតិ និង​តាម​បទបញ្ញត្តិ​ក្នុង​ប្រទេស​ចិន ។​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ចាត់ជា​កិច្ចការ​រៀបចំ​បឋម​ដែល​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព គុណភាព​ដែល​អាច​គ្រប់គ្រង​បាន និង ការ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​»​។

​ទន្ទឹម​នឹង​ការ​បង្ហាញ​នូវ​លទ្ធផល​ស្រាវ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩​ប្រកបដោយ​ភាព​ជោគ​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នេះ​វា​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ​ៗ​ត្រលប់​មក​វិញ​ដល់​ក្រុមហ៊ុន​ឬ​វិស័យ​ឯកជន​ដែល​ប្រកប​មុខរបរ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ថា​នឹង​មាន​សកម្មភាព​ទេសចរណ៍​អាច​ប្រសើ​ឡើង​វិញ​ខ្លះ​នា​ពេល​ខាង​មុខ​។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍ថា «​ការ​បង្ហាញ​ព័ត៌មាន​វិជ្ជមាន​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បែប​នេះ អាច​ឱ្យ​យើង​មានការ​សង្ឃឹម​ឡើង​វិញ​ថា​ការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​នឹង​មក​ដល់​នៅ​ពេល​ឆាប់​ៗ​នេះ​។ ខាង​ទេសចរណ៍​យើង​នៅ​ទ្រឹង​រង់ចាំ​មើល​ថា​នឹង​មានការ​ទប់ស្កាត់ ហើយ​ស្ថានភាព​នឹង​មាន​ភាព​ធូរស្បើយ និង​វិល​ទៅ​រក​សភាព​ដើម​វិញ​ឆាប់​ៗ​ឬ​យ៉ាងណា​។ អីចឹង​ការងារ​ទេសចរណ៍​អាច​ដំណើរការ​ឡើង​វិញ​បាន​លឿន​បើ​ការ​ទប់ស្កាត់​សម្រេច​ជោគជ័យ​បាន​លឿន​»​។ ​លោកស្រី​បាន​លើក​ឡើង​ថា ស្ថិត​ក្នុង​អន្តរកាល​នេះ​អ្វី​ដែល​ក្រុមហ៊ុន​អាច​ធ្វើ​បាន​គឺ​អនុវត្ត​តាម​គោលការណ៍​របស់​ក្រសួង​ឬ​រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ល្អិតល្អន់ ចៀសវាង​ការ​ប្រមូលផ្តុំ​, ការ​ចេញ​ក្រៅ​ផ្ទះ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​បន្ត​ទៀត​នូវ​វីរុស​កូ​រ៉ូ​ណា​នេះ​។

បើ​តាម​ប្រធាន​សមាគម​ទេសចរណ៍​សង្ឃឹមថា​ការ​ទប់ស្កាត់​វា​នឹង​មាន មិនមែន​ទុកឱ្យ​អូស​បន្លាយពេល​យូរ​បែប​នេះ​ទេ​តាម​រយៈ​រាជរដ្ឋាភិបាល ឬ​ប្រទេស​ជា​មិត្ត​។ ប៉ុន្តែ​បើ​មិន​អាច​ទប់ស្កាត់​បាន​ប្រាកដ​ណាស់​ថា​និង​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​និង​បិទទ្វា​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​បន្ថែម​ទៀត​។​លោកស្រី ឆាយ ស៊ី​វលី​ន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​បើសិនជា​ករណី​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ការ​រក​ឃើញ​ចេះ​តែ​មានការ​កើនឡើង​វា​ជា​ហានិភ័យ​មួយ​នោះ យើង​នឹង​ជួប​វិបត្តិ​មួយ​ធ្ងន់ធ្ងរ​។ ពេល​នេះ​សម្រាប់​ក្រុមហ៊ុន​ដែល​មិន​ទាន់​ធ្វើការ​បិទទ្វា​មិនមែនមាន​ន័យ​ថា​វា​មិន​មាន​បញ្ហា​នោះ​ទេវា​មាន​បញ្ហា​ហើយ គ្រាន់តែ​យើង​រំពឹង​ថា​ក្រែង​មានការ​ទប់ស្កាត់​បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ អីចឹង​បានជា​យើង​សម្ងំ​ទ្រាំ​មើល​ទាំង​ការ​លំបាក​សិន​បើ​ការ​រីក​រាលដាល​ចេះ​តែ​អូស​បន្លាយ​តទៅ​ទៀត យើង​នឹង​ជួប​នូ​វិបត្តិ​ធំ ហើយ​និង​មាន​ក្រុមហ៊ុន​បិទទ្វា​ច្រើន​»​។

បើ​ទោះបី​ការ​ទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩​នៅ​កម្ពុជា​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ក្នុងស្រុក​មាន​ជំនឿ ឬ​មាន​សង្ឃឹម​ក្នុង​រយៈពេល​ខ្លី​ចំពោះ​មុខ​នេះ ប៉ុន្តែ​បើ​ការ​ទប់ស្កាត់​អាច​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ណាមួយ នោះ​សមាគម​ទេសចរណ៍​កម្ពុជា​និង​ក្រសួងទេសចរណ៍​កម្ពុជា​នឹង​ធ្វើការ​រួម​គ្នា​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​នានា​ដែល​ទេសចរណ៍​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​មិន​ធ្លាប់​ទៅ​ដល់​។

លោកស្រី​បាន​បន្ត​ថា « យើង​មាន​គម្រោង​ជំរុញ​ឱ្យ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្ងាយ​ៗ​ដែល​នា​ពេល​កន្លង​មក​មានការ​លាក់​បំពួន មិនសូវ​មាន​គេ​ស្គាល់​។​បន្ទាប់​ពី​ស្ថាន​ការ​អាក្រក់​(​កូ​វី​ដ​១៩)​កន្លង​ផុត​ទៅ​នៅ​ពេល​ណាមួយ​យើង​នឹង​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ជាមួយ​គ្នា នៅ​រមណីយដ្ឋាន​ដែល​បាន​លាក់កំបាំង​ខ្លួន​មិនសូវ​មាន​គេ​ស្គាល់ ពិសេស​ការី​ទេសចរណ៍​ពុំដែល​ទៅ​ដល់​កន្លែង​ទាំងនោះ​។​អីចឹង​យើង​មាន​ផែនការ​ជា​ច្រើន​នៅ​បន្ទាប់​ពី​ស្ថាន​ការ​អាក្រក់​នេះ​ផុត​ទៅ​នៅ​ពេល​ណាមួយ​យើង​នឹ​ចាប់ផ្តើម​ធ្វើ និង​ផ្សព្វផ្សាយ​រួម​គ្នា​ជាមួយ​ក្រសួងទេសចរណ៍​អំពី​រមណីយដ្ឋាន​លាក់កំបាំង​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ