ប្រជាជនលើពិភពលោកចំនួន១០០០លាននាក់បានឃុំខ្លួននៅក្នុងផ្ទះរបស់ខ្លួនដើម្បីចៀសវាងការចម្លងមេរោគកូវីដ១៩ ដែលកំពុងតែចម្លង និងសម្លាប់មនុស្សជាច្រើនក្នុងពិភពលោក។
នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់សារព័ត៌មាន The Star របស់ម៉ាឡេស៊ី និង Chanel News Asia របស់សិង្ហបូរី។
គេបានប៉ាន់ប្រមាណថា មនុស្សចំនួន៩០០លាននាក់បានឃុំខ្លួនរួចជាស្រេចនៅក្នុងផ្ទះដោយមិនហ៊ានចេញទៅណានៅក្នុងប្រទេសចំនួន៣៥ប្រទេស នៅក្នុងពិភពលោក ដោយក្នុងនោះមាន៦០០លាននាក់ដោយសារតែការប្រកាសរបស់រដ្ឋាភិបាលបិទប្រទេស ឬទីក្រុង។
កូវីដ១៩បានសម្លាស់មនុស្សយ៉ាងតិចចំនួន១១០០០នាក់ហើយរហូតមកទល់ពេលនេះ។
ស្ថានភាពធ្ងន់ធ្ងរបានជំរុញឱ្យប្រធានអង្គការសុខភាពពិភពលោកនិយាយថា ថ្ងៃនេះខ្ញុំមានសារមួយ ជូនដល់យុវជន និងយុវតី។ អ្នកមិនមែនមិនអាចឆ្លងមេរោគនេះទេ។ មេរោគនេះអាចបញ្ជូនអ្នកចូលមន្ទីរពេទ្យជាច្រើនសប្តាហ៍ ឬក៏អាចសម្លាប់អ្នកបានផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ