រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសនាម៉ោង៩យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញ ២ករណីបន្ថែមទៀត លើភ្ញៀលទេសចរណ៍ជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ មានផ្ទុកវីរុសកូវីដ១៩ (COVID-19) នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ជាជនពិការ ត្រូវបានព្យាបាលជាសះស្បើយ ផងដែរ ដោយធ្វើតេស្តចំនួន២ដង អវិជ្ជមាន ហើយគ្រោងនឹងឲ្យចេញពីមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ នៅថ្ងៃស្អែកនេះ ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល មានដូចខាងក្រោមនេះ ៖
ចែករំលែកព័តមាននេះ