ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សញ្ញា​ផ្តាសាយ​ក្តៅខ្លួន ក្អក ឬ​ហៀរ​សំបោរ សូមកុំ​ទាន់​សង្ស័យ​ថា ឆ្លង​មេរោគ​COVID-19

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​ឲ្យ​ដឹង​ថា​រាល់​អ្នកមាន​រោគ​សញ្ញា​ផ្តាសាយ ក្តៅខ្លួន ក្អក ឬ​ហៀរ​សំបោរ…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​ឲ្យ​ដឹង​ថា​រាល់​អ្នកមាន​រោគ​សញ្ញា​ផ្តាសាយ ក្តៅខ្លួន ក្អក ឬ​ហៀរ​សំបោរ សូមកុំ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ COVID-19 ព្រោះ​បើសិនជា​ពួក​គាត់​គ្មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ឬ​ធ្លាប់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​មេរោគ COVID-19 ឬ​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​សព​ដែល​បាន​បា​ត៉​បង់ជីវិត​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​គ្រប់​ប្រភេទ ដែល​ពុំ​បាន​ធ្វើ​រោគវិនិច្ឆ័យ​នោះ ។

លោកបានអំពាវនាវបន្តថា នៅតាមមណ្ឌលសុខភាពមូលដ្ឋាន ​បន្តព្យាបាលអ្នកជំងឺផ្តាសាយ ធម្មតា ចៀសវាងគិតតែបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៊ី ដោយគិតតែសង្ស័យ COVID-19 ។

នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​៖ «​យើង​គ្មាន​ហេតុផល​ណា​ថា រាល់​អ្នក​ដែល​មាន​រោគ​សញ្ញា​ផ្តាសាយ គាត់​ក្តៅខ្លួន ក្អក ហៀរ​សំបោរ គាត់​សង្ស័យ COVID-19 អី​ទេ សូម​បន្ត​ព្យាបាល​ជំងឺ​ធម្មតា ។ ប៉ុន្តែ​បើ​គាត់​ចេញ​រោគ​សញ្ញា​នេះ ហើយ​គាត់​ធ្លាប់​មាន​ប្រវត្តិ​ទើបតែ​មក​ពី​ស្រុក​ក្រៅ ក្នុង​កំឡុង​ពេល ១៤​ថ្ងៃ យើង​អាច​ចាត់​ទុក​ថា គាត់​សង្ស័យ​មាន COVID-19 ឬ​គាត់​ប៉ះពាល់​អ្នក​ដែល​បាត់​បង់ជីវិត​ជំងឺ​ផ្លូវដង្ហើម ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ ទើប​យើង​ចាត់​ទុក​ថា​សង្ស័យ​» ។

សរុប​ទាំងអស់​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា​នេះ ចំនួន​សរុប​មាន​អ្នក​ឆ្លង ៤៧​ករណី​, ៤៤​ករណី​នាំ​ចូល​ពី​ប្រទេស​ក្រៅ ១​ករណី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន និង​២​ករណី​ជា​ប្រពន្ធ​ពីរ​នាក់​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប្តី​ពីរ​នាក់​មក​ពី​បុណ្យ​សាសនា​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​រក​ឃើញ​មាន​ផ្ទុក​វិជ្ជមាន COVID-19 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ