ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បញ្ឈប់​ការ​យល់​ច្រឡំ​! មិន​មាន​ការ​ហាម​ប្រើប្រាស់ Smecta ចំពោះ​ក្មេង​អាយុ​លើស ២​ឆ្នាំ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រិ​យ​មិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ទាក់ទង​នឹង Smecta ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញ​និយម​ទាំង​សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ របស់​ប្រទេស​បារាំង ដែល​ថា Smecta ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិន​ឱ្យ​កូន​ក្មេង​ប្រើ ដោយ​សារ​​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ។…

ប្រិ​យ​មិត្ត​ប្រហែលជា​បាន​អាន​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ទាក់ទង​នឹង Smecta ដែល​ជា​ថ្នាំ​ព្យាបាល​ជំងឺរាក​ដ៏​ពេញ​និយម​ទាំង​សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ របស់​ប្រទេស​បារាំង ដែល​ថា Smecta ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ណែនាំ​មិន​ឱ្យ​កូន​ក្មេង​ប្រើ ដោយ​សារ​​មាន​ផ្ទុក​ជាតិ​សំណ​ដ៏​តិចតួច​បំផុត ។

តាម​ការ​ពិត​ទៅ​ព័ត៌មាន​ទាំង​អស់នេះ គឺ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ឡើយ ដោយសារ​តែ​ការ​បកប្រែ​បាត់​ខ្លឹមសារ និង​មិន​គ្រប់​ជ្រុងជ្រោយ​នៃ​ព័ត៌មាន​ទាំង​អស់នោះ ជា​ហេតុ​បង្ក​អោយ​មានការ​យល់​ច្រឡំ​ទៅ​លើ​ការ​ប្រើប្រាស់ Smecta ព្រោះ​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បា​រាំំ​ង គឺ​មិន​មាន​ពាក់ព័ន្ធ​អ្វី​នឹង​ការ​ប៉ះពាល់​សុខភាព​កុមារ​អាយុ​លើស​ពី ២​ឆ្នាំ​ឡើយ គ្រាន់តែ​ណែនាំ​អោយ​ប្រើ​ទឹកអូ​រ៉ា​លី​ត ជា​ជម្រើស​ដំបូង​សម្រាប់​ព្យាបាល​ជំងឺ​រាករូស​ទៅ​លើ​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ទៅ​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក WHO ប៉ុណ្ណោះ ។

ដូច្នេះ​ហើយ​សម្រាប់​ប្រិ​យ​មិត្ត និង​ឪពុក​ម្ដាយ​ដែល​ប្រហែលជា​មានការ​ភ័យ​ខ្លាច​កន្លង​មក​នោះ សូម​មេត្តា​ឈប់​បារម្ភ​ទៀត​ទៅ ព្រោះ​ឆ្លងកាត់​តាម​ការ​ស្រាវជ្រាវ និង​ការ​ពិសោធន៍​បន្ថែម​យ៉ាង​ស៊ីជម្រៅ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ IPSEN បាន បញ្ជាក់​អោយ​ឃើញ​ថា សារធាតុ​សំណរ​ដែល​មាន​ក្នុង Smecta មាន​កម្រិត​យ៉ាង​តិចតួច​បំផុត ហើយ​មិន​មាន​ហានិភ័យ​អ្វី​ដល់​សុខភាព​ឡើយ ។ ម្យ៉ាងទៀត នៅ​ក្នុង​ចំណីអាហារ និង​ទឹក​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​ក៏​មាន​ផ្ទុក​សារធាតុ​សំណ​ដ៏​តិចតួច​បំផុត​នេះ​ដែរ ។

Smecta មិន​ត្រឹមតែ​បញ្ឈប់​ការ​រាករូស​ខ្លាំង​ទេ ហើយ​ថែម​ទាំង​ព្យាបាល​មូលហេតុ​ដែល​បង្ក​អោយ​រាក​ផង​ដែរ ប៉ុន្ដែ​ការ​ប្រើប្រាស់​សម្រាប់​ការ​ព្យាបាល​ជំងឺរាក​រយៈពេល​យូរ​ចំពោះ​ក្មេង​តូច​ៗ និង​ការ​ប្រើប្រាស់​ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ និង​កំពុង​បំបៅ​កូន​ដោយ​ទឹកដោះ​គួរតែ​ចៀសវាង ។

ដូច្នេះ​ប្រិ​យ​មិត្ត បាន​ជ្រាប​ច្បាស់​ហើយ​អំពី​ការ​ប្រើប្រាស់ Smecta សម្រាប់​ក្រុម​គ្រួសារ និង​បុត្រ​ធីតា​លោក​អ្នក ហើយ​សម្រាប់​ព័ត៌មាន​បន្ថែម​អាច​សាកសួរ​គ្រូពេទ្យ ឬ​ឱសថការី​នៅ​តាម​ឱសថស្ថាន​នានា​ទូ​ទាំង​ប្រទេស​បាន ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ផេ​ក ៖ https://www.facebook.com/SmectaCambodia/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ