ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​វ៉ូ​ហាន​របស់​ចិន រាយការណ៍ ថ្ងៃនេះ​ថា គ្មាន​ករណី​ឆ្លង​ថ្មី សូ​ម្បី​តែ​ម្នាក់

4 ឆ្នាំ មុន

ខេត្តហ៊ូប៉ី ៖ យោង​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​ចិន នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមីនា​នេះ បាន​បង្ហាញ​ថា គ្មាន​ទេ! ករណី​ឆ្លង​ថ្មី ​(​ឆ្លង​ក្នុង​សហគមន៍​)…

ខេត្តហ៊ូប៉ី ៖ យោង​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​ចិន នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែមីនា​នេះ បាន​បង្ហាញ​ថា គ្មាន​ទេ! ករណី​ឆ្លង​ថ្មី ​(​ឆ្លង​ក្នុង​សហគមន៍​) នៃ​វីរុស​កូ​វី​ដ​-១៩ (COVID-19) ក្នុង​រយៈពេល​២៤​ម៉ោងកាលពី​ថ្ងៃ​ពុធ​ នៅប្រទេសចិន នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ ។

គណៈកម្មការ​សុខភាព​ជាតិទើបបាន​ទទួល​របាយការណ៍​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩ ចំនួន៣៤​ករណី នៅ​ថ្ងៃ​ទី​១៩ មីនា​នេះ ត្រូវ​បាន​បញ្ជាក់​ថា ការ​ឆ្លង​មិនមែន​នៅ​ក្នុងស្រុក​ទេ ទាំង​អស់នេះ គឺជា​ការ​នាំ​ចូល ​(​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​បរទេស​) ។

ក្នុង​ចំណោម ៣៤​ករណីខាងលើនេះ មាន​ចំនួន​២១​នាក់​នៅ​ទីក្រុង​ប៉េ​កាំ​ង​, ចំនួន​៩​នាក់ នៅ​ខេត្ត​ក្វា​ង​ទុង​, ចំនួន ២​នាក់ នៅ​សៀង​ហៃ និង​នៅ​ខេត្ត​ហី​ឡុ​ង​ជាំ​ង និង​ហ្សេ​ជាំ​ង ម្នាក់​ៗ​ទាំងអស់ ។ ជាមួយគ្នានេះ​ផង​ដែរ នៅ​ថ្ងៃ​ពុធក៏មាន​ស្លាប់​ចំនួន៨​នាក់បន្ថែម​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន​នេះ នៅ​ទូ​ទាំង​ប្រទេស​ចិន មាន​ករណី​ឆ្លងសរុប​​ចំនួន ៨០,៩២៨ ករណី ។ អ្នកជំងឺ​ដែល​ស្លាប់​ចំនួន ៣,២៤៥​ នាក់ ។ អ្នកជំងឺ​កំពុង​ទទួល​ការ​ព្យាបាល ៧,២៦៣ នាក់ ក្នុង​នោះធ្ងន់ធ្ងរ ២,២៧៤ នាក់ ។ និង​អ្នកជំងឺ​បានជា​សះស្បើយ មាន​ចំនួន​ ៧០,៤២០ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ