ព្រះពុទ្ធគោតមបរមគ្រូនៃយើងកាលនៅជាគ្រហស្ថមានអគ្គមហេសីនាមព្រះនាងពិម្ពា មានព្រះរាជបុត្រមួយអង្គនាមរាហុល ក្នុងនគរកបិលវត្ថុ ព្រះជន្មាយុ២៩ ទើបចេញបួសដោយយានសេះ ។
ព្រះអង្គធ្វើទុក្ករកិរិយា៦ឆ្នាំ ត្រាស់ដឹងក្រោមដើមពោធិ៍ជាពោធិព្រឹក្ស អគ្គសាវក២រូបគឺ ព្រះសារីបុត្រ ១ មោគ្គល្លាន ១ ឧបដ្ឋាក១រូប ឈ្មោះអានន្ទ អគ្គសាវិកា២រូប គឺនាងខេមា១ ឧប្បុលវណ្ណា១ មានសាវកសន្និបាតតែ១លើក ព្រះអង្គមានជន្មាយុប្រមាណ១០០ឆ្នាំទើបបរិនិព្វាន ។
នៅក្នុងសៀវភៅពុទ្ធប្បវត្តិសម្រាយថា ព្រះសាស្ដារបស់យើងទ្រង់បរិនិព្វានក្នុងព្រះជន្មាយុ៨០ ទើបបរិនិព្វាន តែក្នុងព្រះត្រៃបិដកផ្នែកប្រសូត្របរិយាយអំពីដំណើរជីវិតព្រះពុទ្ធទាំង២៤ព្រះអង្គទ្រង់ព្យាករណ៍ថា ព្រះលោកនាថរបស់យើងមានព្រះជន្ម១០០ឆ្នាំទើបបរិនិព្វាន ។ សាន សារិន
ចែករំលែកព័តមាននេះ