ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ទាំង ៤ គាំទ្រ​អាជីវកម្ម​តូច​ៗ​ក្នុង​ពេល​មាន​វីរុស​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ខណៈ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀសវាង​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន និង​ក្រុមហ៊ុន​ព្រមទាំង​សាលារៀន​បាន​ចាប់ផ្តើម​ផ្អាក​ដំណើរការ​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ អាជីវកម្ម​តូច​ៗ​ទទួល​រង​គ្រោះ​ច្រើន​ជាងគេ​ព្រោះ​ពួក​គេ​អាច​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្អាក​ការ​រកស៊ី ឬ​បើក​ដំណើរការ​ធម្មតា​តែ​មិន​មាន​អតិថិជន​មក​ជួយ​គាំទ្រ​ជាដើម ។ ដូច្នេះ​ក្នុង​កំឡុង​ពេល​នេះ មនុស្ស​ដែល​នៅ​ក្នុង​សហគមន៍​គួរតែ​មានចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចៀសវាង​ការ​បិទ​ដំណើរការ​ទាំងស្រុង និង​ការ​ខាតបង់​ធ្ងន់ធ្ងរ​របស់​អាជីវកម្ម​តូច​ៗ ។ ខាងក្រោម​នេះ…

ខណៈ​ដែល​ប្រជាជន​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ប្រាប់​ឲ្យ​ចៀសវាង​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន និង​ក្រុមហ៊ុន​ព្រមទាំង​សាលារៀន​បាន​ចាប់ផ្តើម​ផ្អាក​ដំណើរការ​ដើម្បី​ការពារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​-១៩ អាជីវកម្ម​តូច​ៗ​ទទួល​រង​គ្រោះ​ច្រើន​ជាងគេ​ព្រោះ​ពួក​គេ​អាច​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​ផ្អាក​ការ​រកស៊ី ឬ​បើក​ដំណើរការ​ធម្មតា​តែ​មិន​មាន​អតិថិជន​មក​ជួយ​គាំទ្រ​ជាដើម ។
ដូច្នេះ​ក្នុង​កំឡុង​ពេល​នេះ មនុស្ស​ដែល​នៅ​ក្នុង​សហគមន៍​គួរតែ​មានចិត្ត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ចៀសវាង​ការ​បិទ​ដំណើរការ​ទាំងស្រុង និង​ការ​ខាតបង់​ធ្ងន់ធ្ងរ​របស់​អាជីវកម្ម​តូច​ៗ ។ ខាងក្រោម​នេះ គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​ជួយ​អាជីវកម្ម​ទាំងនោះ​បាន​៖

១. ក​ម្ម៉​ង់ និង​ប្រើ​សេវា​ដឹក​ជញ្ជូន
អ្នក​អាច​នឹង​ចង់​ចៀសវាង​ភោជនីយដ្ឋាន​ដែល​អ្នក​ចូល​ចិត្ត ព្រោះ​មិន​ចង់​បង្កើន​ឱកាស​ដែល​អាច​ឆ្លង​វីរុស​ខាងលើ តែ​អ្នក​នៅ​តែ​អា​ចក​ម្ម៉​ង់​អាហារ​ពី​ពួក​គេ និង​ប្រើ​សេវា​ដឹក​ជញ្ជូន​ដដែល ។ វា​មិន​ត្រឹមតែ​បន្ត​ផ្តល់​ប្រាក់​ចំណូល​ដល់​ភោជនីយដ្ឋាន​ទេ តែ​អ្នក​ក៏​ជួយ​ដល់​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​ពឹងផ្អែក​លើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ឬ​អាហារ​សម្រាប់​ចិញ្ចឹមជីវិត ។

២. ទិញ​ទំនិញ​អន​ឡាញ
ហាង​លក់ទំនិញ​ជា​ច្រើន​បច្ចុប្បន្ន​នេះ​តែងតែមាន Page លើ Facebook ឬ Instagram ដែល​អ្នក​អាច​មើល​ផលិតផល និង​ក​ម្ម៉​ង់​ទិញ​បាន​ដោយ​ងាយ ។ បើ​អ្នក​មិន​ចង់​ចាក​ចេញពីផ្ទះ​ដើម្បី​ទិញ​សម្លៀក​បំពាក់ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ទេ​នោះ អ្នក​អាច​គាំទ្រ​អាជីវកម្ម​ក្នុង​តំបន់​អ្នក​ដោយ​ទិញ​ពី​ពួក​គេ​អន​ឡាញ​បាន ។

៣. កុំ​ចេញពីផ្ទះ​ប្រសិនបើ​អ្នក​មិន​ស្រួលខ្លួន
អ្នក​មិន​គួរ​ផ្តល់​ហានិភ័យ​ដល់​អ្នក​ដទៃ​ទេ​ប្រសិនបើ​អ្នក​មិន​ស្រួលខ្លួន ដូច្នេះ​សូមកុំ​ចេញពីផ្ទះ​រហូត​អ្នកដឹង​ថា​ខ្លួន​ជា​វិញ​ហើយ ។ អាជីវកម្ម​តូច​ៗ​ជា​ច្រើន​កំពុង​ព្យាយាម​ឆ្លងកាត់​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​ដូច្នេះ​សូមកុំ​ធ្វើ​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​ឈឺ​ដែរ ។

៤. រក្សា​ភាព​អត់ធ្មត់
ចូរ​ចង​ចាំ​ថា​អាជីវកម្ម​ជា​ច្រើន​កំពុង​ជួប​ការ​លំបាក​ក្នុង​កំឡុង​ពេល​នោះ ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​រង​ចាំ​យូរ​ជាង​ធម្មតា ឬ​ផលិតផល​ដែល​អ្នក​ចង់បាន​អាច​នឹង​អស់ពី​ស្តុក​ជាដើម ។ អាជីវករ​ក៏​ចង់​ផ្គត់ផ្គង់​តាម​តម្រូវការ​របស់​អ្នក​ដែរ ដូច្នេះ​សូមអ្នក​មានចិត្ត​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​រក្សា​ភាព​អត់ធ្មត់​ខណៈ​ដែល​បន្ត​ការ​គាំទ្រ​ដល់​ពួក​គេ​ដដែល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ