ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ត្រូវ​ត្រៀមខ្លួន​ការពា​វីរុស​កូ​វី​ដ​-១៩ យ៉ាងដូចម្តេច?

4 ឆ្នាំ មុន

ទោះជា​ចំនួន​ករណី​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ច្រើន​ដូច​ប្រទេស​ជិតខាង​ពិតមែន​ក្តី អាជីវករ​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ការពារ​បុគ្គលិក ក្រុម​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​របស់​អ្នក​ទាំងមូល និង​ចៀសវាង​ការ​ជ្រួលច្របល់​ដែល​បង្ក​ជា​បញ្ហា​ដល់​ប្រទេស​ទាំងមូល ។ ដូច្នេះ​តើ​អាជីវករ​អាច​ចូលរួម​ក្នុង​ការ​ការពារ​មិន​ឲ្យ​មានការ​រាតត្បាត​វីរុស​កូ​វី​ដ​-១៩ បាន​ដោយ​យ៉ាងដូចម្តេច? ១….

ទោះជា​ចំនួន​ករណី​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កម្ពុជា​មិន​មាន​ច្រើន​ដូច​ប្រទេស​ជិតខាង​ពិតមែន​ក្តី អាជីវករ​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ការពារ​បុគ្គលិក ក្រុម​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​របស់​អ្នក​ទាំងមូល និង​ចៀសវាង​ការ​ជ្រួលច្របល់​ដែល​បង្ក​ជា​បញ្ហា​ដល់​ប្រទេស​ទាំងមូល ។ ដូច្នេះ​តើ​អាជីវករ​អាច​ចូលរួម​ក្នុង​ការ​ការពារ​មិន​ឲ្យ​មានការ​រាតត្បាត​វីរុស​កូ​វី​ដ​-១៩ បាន​ដោយ​យ៉ាងដូចម្តេច?

១. រក្សា​ស្តង់ដារ​អនាម័យ​ឲ្យ​បាន​ល្អ
អាជីវករ​គួរតែ​អនុវត្ត​ទម្លាប់​សម្អាត​រាល់​សម្ភារៈ​ដែល​មាន​ក្នុង​ហាង ឬ​កន្លែងធ្វើការ​របស់​ខ្លួន​ជា​ប្រចាំ​ព្រោះ​វីរុស​នេះ​អាច​រស់នៅ​បាន​ប៉ុន្មាន​ម៉ោង​ដែរ​អាស្រ័យ​លើ​សីតុណ្ហភាព ។ លើស​ពី​នេះ​ទៅ​ទៀត អាជីវករ​ត្រូវ​តែ​ផ្តល់​ជា​ទឹក ឬ​អាល់កុល​លាងដៃ ក្រដាស​ជូត​ដៃ និង​ក្រដាស​សើម​ជាដើម ។ អ្នក​ត្រូវ​តែ​អប់រំ​ដល់​បុគ្គលិក​ឲ្យ​តែងតែ​លាងដៃ​ឲ្យ​បាន​ស្អាតបាត​ជា​ពិសេស​មុន​ពេល​ពួក​គេ​ទៅ​ជិត​អតិថិជន ។

២. ឲ្យ​បុគ្គលិក​ដែល​មិន​ស្រួលខ្លួន​ទៅ​សម្រាក​នៅផ្ទះ
ប្រសិនបើ​បុគ្គលិក​អ្នកមាន​អ​កា​រៈ​ក្តៅខ្លួន និង​ដង្ហក់ អ្នក​គួរតែ​ឲ្យ​ពួក​គេ​ទៅ​សម្រាក​នៅផ្ទះ​រហូត​ដល់​មុខសញ្ញា​ទាំងនោះ​បាត់​ទៅ​វិញ​បាន​យ៉ាងតិច​ក៏ ២៤​ម៉ោង​ដែរ ។ ប្រសិនបើ​មុខសញ្ញា​កើត​មាន​ឡើង​ខណៈ​ដែល​ពួក​គេ​នៅ​កន្លែងធ្វើការ អ្នក​ត្រូវ​ធានា​ថា​ពួក​គេ​មិន​នៅ​ជិត​អ្នក​ដទៃ​ឡើយ ។

៣. ជំរុញ​ឲ្យ​មានការ​រក្សា​គម្លាត
ព្រោះ​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត អ្នក​គួរតែ​ជំរុញ​ឲ្យ​មានការ​រក្សា​គម្លាត​រវាង​មនុស្ស និង​មនុស្ស​នៅ​កន្លែងធ្វើការ ដូច​ជា​ជំរុញ​ឲ្យ​បុគ្គលិក​អង្គុយ​ឲ្យ​បាន​ឆ្ងាយ​ពី​គ្នា ជា​ពិសេស​ពី​មនុស្ស​ដែល​ងាយ​នឹង​ឆ្លង​វីរុស​នេះ​ដូច​ជា​ក្មេង​ៗ និង​មនុស្ស​ចាស់​ជាដើម ។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរតែ​កាត់​បន្ថយ​កិច្ចប្រជុំ​ដែល​មិន​ចាំបាច់ ឬ​ជំរុញ​ឲ្យ​មានការ​ប្រជុំ​អន​ឡាញ​ជាដើម ។

៤. អប់រំ​បុគ្គលិក​ដើម្បី​ចៀសវាង​ការ​ចលាចល
កំឡុង​ពេល​ដែល​មានការ​រាតត្បាត​នៃ​វីរុស​នេះ​ជុំវិញ​ពិភពលោក ពាក្យ​ចចាមអារ៉ាម​ក៏​អាច​នឹង​ត្រូវ​បាន​ចែករំលែក​បាន​លឿន​ដែរ ដូច្នេះ​អ្នកមាន​តួនាទី​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​និង​ពិតប្រាកដ​ឲ្យ​ទៅ​បុគ្គលិក ។ អ្នក​ត្រូវ​តែ​និយាយ​ជាមួយ​ពួក​គេ​ដោយ​ផ្ទាល់​ដើម្បី​ចៀសវាង​ការ​យល់​ច្រឡំ និង​ប្រាប់​ពួក​គេ​មិន​ឲ្យ​ជឿ​ដំបូន្មាន ឬ​ដំណឹង​ថ្មី​ៗ​ដែល​មិនមែន​ចេញ​មក​ពី​ប្រភព​ច្បាស់លាស់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ