រាជធានីភ្នំពេញ ៖ បើទោះបីជាប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៧ មីនា នេះ រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់២៤ករណីក៏ពិតមែន តែសុទ្ធជាករណីនាំចូលពីក្រៅប្រទេស ព្រោះពេលនេះកម្ពុជាមិនទាន់មានការរាតត្បាត ក្នុងសហគមន៍របស់យើងនៅឡើយទេ ។
ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលបានស្នើដល់សាធារណជនបងប្អូនខ្មែរ«រក្សាភាពនឹងនរក្នុងចិត្ត កុំមានការភ័យខ្លាចជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះរបស់រាជរដ្ឋាភិបាល» ។ យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១៧ មីនា ឆ្នាំ២០២០នេះ ផងដែរ ។
ក្រសួងបានបញ្ជាក់ថាក្រសួងបានសហការជាមួយនឹងកម្លាំងសុខាភិបាលនៃកងយោពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់» ។
ព្រមជាមួយគ្នានោះ ក្រសួងសុខាភិបាលបានក្រើនរំលឹក និងបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរបស់យើង«ថែរក្សាអនាម័យដៃខ្លូនប្រាណ ចំណីអាហារនិងបរិស្ថានជុំវិញខ្លួនឲ្យបានជាប់ជាប្រចាំ» ៕
ចែករំលែកព័តមាននេះ