ចៅក្រម​ស៊ើបសួរ​កោះហៅ​បុរស​ម្នាក់​ឱ្យ​ចូលខ្លួន


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ មីនា ឆ្នាំ​២០២០ នៅ​មុខ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ រួច​នាំ​ចូល​រថយន្ត​ភ្លាម​ៗ និង​ដឹក​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ខណៈ​បុរស​រូប​នោះ​បាន​ចូលខ្លួន​តាម​ដីកាកោះ ហៅ​របស់​ចៅក្រម​ស៊ើបសួរ ។

បុរស​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ចាន់ សុខា អាយុ​៤៧​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៤៦ ផ្លូវ​៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ នឹង​មានស្រុក​កំណើត​នៅ​ឃុំ​កំពង់ស្វាយ ស្រុក​សិរី​សោភ័ណ ខេត្តបាត់ដំបង ។

តាម​ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មោះ ចាន់ សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​សំណុំរឿង​សុំ​ផ្តាច់​និ​តិ​សង្វាស (​លែងលះ​) ជាមួយ​ភរិយា​ម្នាក់​អាយុ​ជាង​៦០​ឆ្នាំ តាម​ពាក្យបណ្តឹង​មួយ​ដែល​បាន​ដាក់​ប្តឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ក្នុង​អំឡុង​ឆ្នាំ​២០ ១៩ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ក្រោយ​ពេល​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​រួច​ហើយ បុរស​រូប​នោះ​ក៏​បាន​ចាកចេញ​ទៅ​វិញ ប៉ុន្តែ​នៅ​ពេល​គាត់​យក​ប័ណ្ណ​ទៅ​ដោះ​ដូរ​ជាមួយ​នគរបាល​យាម​ច្រក​ចេញចូល​សាលាដំបូង ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង យក​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា អនុវត្ត​នាំ​ខ្លួន​ទៅ​កាន់​ក្រសួងមហាផ្ទៃ​តែ​ម្តង​ទៅ ។ ការ​នាំ​ខ្លួន​បុរស​នោះ​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ថា ឈ្មោះ ចាន់ សុខា ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង​មួយ​ផ្សេង​ទៀត​ពី​បទ​.​ប្រើ​អំពើ​ហិង្សា លើ​ដើមបណ្តឹង​អតីតៈ​ជា​ភរិយា មុន​ពេល​ឈ្មោះ​នេះ​បាន​គេចខ្លួន​ចេញពីផ្ទះ​មួយរ​យៈមក តែ​ដោយសារ​គាត់​មិន​បង្ហាញខ្លួន​នៅ​សមត្ត​កិច្ច ទើប​មានការ​នាំ​ខ្លួន​នោះ ។

សមត្ត​កិច្ច​បាន​បង្ហើប​ទៀត​ថា តែ​ទោះជា​យ៉ាងណា សំណុំរឿង​នេះ មន្ត្រី​នគរបាល​យុត្តិធម៌​បាន​នឹង​កំពុង​ព្យាយាម​ឲ្យ​ភាគី​ទាំង​ពីរ​ជួប​ច​ចារ​គ្នា ដើម្បី​បញ្ចប់​វិវាទ​ករណី​ប្រើ​អំពើ​ហិង្សា​នោះ ហើយ​បើ​នៅ​មិន​ត្រូវ​គ្នា​ទេ​មាន​តែ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ