ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ព័ត៌មាន​មិន​ពិត ជា​ជំងឺឆ្លង​ខ្លាំង​ជាង​កូ​វី​ដ​១៩ ត្រូវ​បាន​អភិបាល​ប្រជា​ជា​បន្ទាន់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​វិធានការ​បង្ការ ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រោម​អធិបតីភាព​លោក…

ខេត្តសៀមរាប ៖ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នា​រសៀល​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២០ មាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​វិធានការ​បង្ការ ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រោម​អធិបតីភាព​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ ព្រមទាំង​វត្តមាន​សិក្ខាកាម​ជា​តំណាង​មក​ពី​បណ្តា​មន្ទីរ អង្គភាព ស្ថាប័ន​នានា​ក្នុង​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ផ្នែក​ឯកជន និង​ប្រតិបត្តិ​ករ​ទេ​ចរណ៍​ជា​ច្រើន​នាក់​ផង​ដែរ​។

សិក្ខាសាលា​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​វិធី​បង្ការ ការពារ និង​រោគ​សញ្ញា​នៃ​ការ​ចម្លង​របស់​មេរោគ​កូ​វី​ដ​១៩ មក​មនុស្ស​ជាដើម ។ ថ្លែង​បើក​អង្គ​សិក្ខាសាលា​លោក ទៀ សីហា បាន​កោតសរសើរ និង​ថ្លែង​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត គ្រូពេទ្យ ដែល​បាន​អនុវត្ត​ការងារ​យ៉ាង​សកម្ម ដោយ​ប្រុង​ប្រយ័ត្ន​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ខេត្តសៀមរាប យើង​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច​ដូច​ការ​បំផុស​ព័​ត៌ មាន​មិន​ពិត​នោះ​ទេ ។

ទន្ទឹម​នឹង​នោះ អាជ្ញាធរ​ខេត្ត​ក៍បាន​យកចិត្តទុកដាក់​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ ហៅ​មក​ណែនាំ​ចំពោះ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​តូច​ដែល «​បំប៉ោង​ស្ថានភាព បំពុល​ដល់​សង្គម បង្កើន​ការ​ភ័យ​ខ្លាច បង្ក​ការ​រើសអើង ធ្វើបាប​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​» ហើយ​បញ្ហា​ព័ត៌មាន​មិន​ពិត​នេះ គឺជា​ជំងឺឆ្លង​ខ្លាំង​ជាង​ជម្ងឺ​កូ​វិ​ដ​១៩​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាក់​បង់​នូវ​អារម្មណ៍​ស្មារតី​ទៀត​ផង ។

លោក​បាន​មាន​ប្រសាសន៍​ថា ជំងឺ​កូ​វី​ដ​១៩ ស្រ​ដៀង គ្នា ទៅ​នឹង​ជំងឺ​ផ្តាសាយធំ បើ​យើង​មាន​ប្រព័ន្ធ​ការពារ​រាង​កាយ​ល្អ ធ្វើ​អនាម័យ​ជា​ប្រចាំ​ជម្ងឺ​មិន​ងាយ​នឹង​ឆ្លង​ចូល​បាន​ទេ ។ តាម​រយៈ​សិក្ខា​សាលា​នេះ លោក សង្ឃឹមថា អ្នកចូលរួម​នឹង​នាំ​យកចំណេះ​ដឹង​នេះ​ទៅ​ពន្យល់​បន្ត​ដល់​ក្រុម​គ្រួសារ កូនចៅ មិត្តភក្តិ​ជិតខាង​ក្នុង​មូលដ្ឋាន​ខ្លួន ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ពី​វិធី​ការពារ បង្ការ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ជា​ពិសេស​ជំងឺ​កូ​វី​ដ​១៩​នេះ និង ស្វែង​យល់​ពី​ជំងឺ​នេះ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​ភាព​កាច​សាហាវ​របស់​វា ពេល​ដែល​យើង​យល់​ច្បាស់​ហើយ វា​កាត់​បន្ថយ​ការ​ភ័យ​ខ្លាច​បាន​មួយ​កម្រិត​ធំ ។

ក្នុង​បទ​បង្ហាញ​របស់​លោក​វេជ្ជ ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​បង្ហាញ​ពី​របៀប​ក្នុង​ការ​ធ្វើ​អនាម័យ​ដៃ និង​របៀប​ពាក់​ម៉ា​សការរ​ពារ​ឲ្យ​បាន​ត្រឹមត្រូវ ។ ក្នុង​បទ​បង្ហាញ ក៏​បាន​ពន្យល់​ពី​ជំងឺឆ្លង​ថា គឺជា​ជំងឺ​ដែល​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដែល​បង្ក​ឡើង​ដោយ​ពពួក​មេរោគ​ផ្សេង​ៗ ។

ដោយឡែក​មូលដ្ឋាន​គ្រឹះ​នៃ​ជំងឺ​កូ​វី​ដ​១៩ គឺជា​ក្រុម​គ្រួសារ​វីរុស​ដ៏​ធំ​មួយ​ដែល​គេ​ឃើញ នៅ​លើ​សត្វ និង​មនុស្ស នៅ​លើ​មនុស្ស​មាន​តាំងពី​ជំងឺ​ផ្កា​សាយ​ធម្មតា រហូត​ដល់​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ទៀត។

វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី គឺជា​វីរុស​កូ​រ៉​ណា​ថ្មី​មួយ​ដែល​ពី​មុន​មិន មាននៅ​លើ​មនុស្ស ហើយ​មនុស្ស​អាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពី​អ្នក​ដទៃ​ដែល​មាន​វីរុស​នេះ​តាម​រយៈ រាលដាល​នៅ​ពេល​ក្អក ៖ តំណក់ទឹក​ទាំងនេះ​មាន​លើ​វត្ថុ និង​ផ្ទៃ​, មនុស្ស​ដទៃ​មក​ប៉ះ​តំណក់ទឹក​ទាំងនេះ រួច​ប៉ះ​ច្រមុះ មាត់ និង​មនុស្ស​អាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ប្រសិនជា​ដកដង្ហើម​នូវ​តំណក់ទឹក ក្អក ឬ​កណ្តាស់​ពី​អ្នកមាន​ជំងឺ ។

តាម​ការ​សិក្សា​បង្ហាញ​ថា វីរុស​ជំងឺ​កូ​វី​ដ​ចម្លង​តាម​ការ​ប៉ះពាល់​ជាមួយ​តំណក់ទឹក​ពី​ផ្លូវដង្ហើម​ជា​ជាង​ឆ្លងកាត់​ខ្យល់ ។ រោគ​សញ្ញា​វីរុស​កូ​វី​ដ​១៩ ជា​ទូទៅ គ្រុន អស់កម្លាំង និង​ក្អក​ស្ងួត មាន​អ្នកជំងឺ​ខ្លះ​អាច​មាន និង​តឹង​ហៀរ​សំបោរ ឈឺបំពង់ក មនុស្ស​ខ្លះ​ឆ្លង​មេរោគ ប៉ុន្តែ​មិន​មាន​រោគ​សញ្ញា ហើយ​មិន​មាន​អារម្មណ៍​ថា មិន​ស្រួលខ្លួន​ដែរ​។

មក​ដល់​ពេល​នេះ មិន​មាន​វ៉ាក់សាំង​ទេ ហើយ​ក៏​មិន​មាន​ថ្នាំ​ប្រឆាំង ឬ​ព្យាបាល​កូ​វី​ដ​-១៩ ដែរ​ក្នុង​ដំណាក់កាល ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​ជំងឺ​យើង​ត្រូវ​ការពារ​ខ្លួន​ដោយ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ រក្សា​ចំងាយ​យ៉ាងតិច​ឱ្យ​បាន​១ ម៉ែត្រ​រវាង​ខ្លួន​អ្នក និង​អ្នក​ដែល​ក្អក ឬ​កណ្តាស់ កាត់​បន្ថយ​ជា​អតិ​បរិ​មានការ​យកដៃ​មក​ប៉ះ​ភ្នែក ច្រមុះ និង​មាត់។

ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា ប្រើ​កែងដៃ ឬ​ក្រដាស​រួច​ហើយ​ចោល​ក្រដាស​ភ្លាម​ក្នុង​ធុងសំរាម​។ ចៀសវាង​ប៉ះពាល់​ស្និត​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម​ដូច​ជា​គ្រុន​ក្តៅ ក្អក និង​កណ្តាស ឬ​ផ្តាសាយ​។ ពិសារ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ ជា​ពិសេស​សាច់ និង​ជៀសវាង​ប៉ះពាល់​ជិត​ស្និ​ទ្ធិ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ ដឹង​ថា មាន​វីរុស​កំពុង​ចរាចរ​។

ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ណាមួយ​ដូច​ជា គ្រុន ក្តៅ ក្អក ពិបាក​ដកដង្ហើម ទាំង​មុន ឬ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ ឬ​បន្ទាប់​ពី​ការ​វិល​ត្រលប់​មក​ពី​កន្លែង​ដែល​បាន​និង​កំពុង​រាតត្បាត​នៅ​ប្រទេស​មួយ​ចំនួន ឬ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​អះអាង​ពី​មន្ទីរ​ពិសោធ សូម​ទាក់ទង​ទូរស័ព្ទ ១១៥ ជា​បន្ទាន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ