ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​បុគ្គល​ទ្រុស្តសីល

4 ឆ្នាំ មុន

ជីវិត​អ្នក​មិន​រក្សាសីល អត់​គុណធម៌ ជា​ជីវិត​ដ៏​ស្រអាប់ ពុំ​គាប់ប្រសើរ​ឡើយ ។ សម​ដូច​ពុទ្ធភាសិត​ត្រាស់​សម្តែង​ថាៈ ជន​ណា​ទ្រុស្តសីល មានខ្លួន​មិន​តម្កល់​នៅ​ក្នុង​សីលធម៌ ការ​រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ​ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​សីល…

ជីវិត​អ្នក​មិន​រក្សាសីល អត់​គុណធម៌ ជា​ជីវិត​ដ៏​ស្រអាប់ ពុំ​គាប់ប្រសើរ​ឡើយ ។ សម​ដូច​ពុទ្ធភាសិត​ត្រាស់​សម្តែង​ថាៈ

ជន​ណា​ទ្រុស្តសីល មានខ្លួន​មិន​តម្កល់​នៅ​ក្នុង​សីលធម៌ ការ​រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ​ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​សីល មានខ្លួន​តាំងនៅ​ក្នុង​សីលធម៌​បាន​ល្អ​ហើយ ។

ពុទ្ធភាសិត​នេះ​មាន​ន័យ​ថា អ្នកមាន​ជីវិត​រស់នៅ​មួយ​រយ​ឆ្នាំ​ដោយ​មិន​មាន​សីល មិន​មាន​ចរិយា​មារយាទ​ថ្លៃថ្នូរ មានចិត្ត​ព្យាបាទ​បៀតបៀន​ជីវិត​មនុស្សជាតិ​ដូច​គ្នា ដោយ​ប្រើ​កម្លាំង​ណាមួយ​មាន​កម្លាំង​អំណាច​យសស័ក្តិ និង​កម្លាំង​ទ្រព្យ​ជាដើម ការ​រស់នៅ​ដូច្នោះ បើ​រស់នៅ​យូរ​គ្រាន់តែ​ធ្វើ​ឱ្យ​សង្គម​ខ្ពើមរអើម និង​ថោកទាប​កាន់តែ​ខ្លាំង​ឡើង​តែ​ប៉ុណ្ណោះ គឺ​អាប់ឱន​ព្រោះ​អំពើអាក្រក់​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ