យោងតាមអង្គការសុខភាពពិភពលោក (WHO) អោយដឹងថា ភស្ដុតាងរហូតមកដល់ពេលនេះ វីរុសកូវីដ-១៩ អាចចម្លងបាននៅគ្រប់តំបន់ទាំងអស់ រួមទាំងតំបន់ដែលមានអាកាសធាតុក្តៅ និងអាកាសធាតុសើម ។
សូមកុំគិតពីអាកាសធាតុ លោកអ្នកត្រូវតែប្រកាន់យកវិធានការណ៍ការពារ ប្រសិនបើលោកអ្នករស់នៅ ឬធ្វើដំណើរទៅតំបន់ ដែលរាយការណ៍អំពីករណីឆ្លង COVID-19 ។
វិធីល្អបំផុត ដើម្បីការពារខ្លួនលោកអ្នកពីឆ្លងវីរុសកូវីដ-១៩ គឺត្រូវសម្អាតដៃរបស់លោកអ្នកឲ្យបានញឹកញាប់ ។ តាមរយៈការធ្វើបែបនេះ លោកអ្នកនឹងកម្ចាត់មេរោគ ដែលអាចមាននៅលើដៃបាន និងជៀសវាងការឆ្លង ដែលអាចកើតឡើងដោយការប៉ះភ្នែក មាត់និងច្រមុះ របស់លោកអ្នក ៕
ចែករំលែកព័តមាននេះ