ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេស​ចរណ៍​ល្អ​បំផុត

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​ការ​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងទេសចរណ៍​ក្នុង​ឱកាស​ដែល​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍​បេតិក​ភណ្ឌ​អន្ដរជាតិ​ល្អ​បំផុត (Best Destination-Heritage International) ដែល​ផ្តល់​ដោយ​សមាគម​អ្នក​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក (Pacific…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​សម្ដែង​ការ​អបអរសាទរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងទេសចរណ៍​ក្នុង​ឱកាស​ដែល​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​គោលដៅ​ទេសចរណ៍​បេតិក​ភណ្ឌ​អន្ដរជាតិ​ល្អ​បំផុត (Best Destination-Heritage International) ដែល​ផ្តល់​ដោយ​សមាគម​អ្នក​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក (Pacific Area Travel Writers Association-PATWA) ។

នេះ​បើ​តាម​ការ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​១២ មីនា ២០២០​។ ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​ប្តេជ្ញា​បន្ត​អនុវត្ត​នូវ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​លើក​តម្លៃ​លេចធ្លោ​ជា​សាកល​របស់​រមណីយដ្ឋាន​អង្គរ និង​រក្សា​ភាព​ទាក់ទាញ ជា​ពិសេស​របស់​តំបន់​សៀមរាប​អង្គរ​ដើម្បី​កំណើន​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ចជាតិ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ