រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចបិទនាវាទេសចរណ៍តាមច្រកអន្តរជាតិក្អមសំណ ដែលមិនអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ។ បើយោងតាមផេកក្រសួងសាធារណការ និងដឹកជញ្ជូនចេញផ្សាយមុននេះបន្តិច ។
![Picture]()
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កម្ពុជាសម្រេចបិទនាវាទេសចរណ៍តាមច្រកអន្តរជាតិក្អមសំណ(ផ្អាកជាបណ្តោះអាសន្ន) ដោយសារមានការចាំបាច់ក្នុងការបង្ការ ការរីករាលដាលនៃជំងឺឆ្លង Covid-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវា ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ។
![Picture]()
ដូច្នេះសូមលោក លោកស្រីជាប្រធាន ឬតំណាងក្រុមហ៊ុនភ្នាក់ងារនាវានៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរទាំងអស់ ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕ កែសម្រួលដោយ ៖ សុឃាក់
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ