ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ-​១៩​ឈាន​ដល់​ដំណាក់​ការ​រាត ត្បាត

4 ឆ្នាំ មុន

ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩​ដែល​មានការ​ពិបាក​ទប់ស្កាត់​និង​ឆាប់​ឆ្លង​រាលដាល​នោះ​បាន​ជំរុញ​អោយ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​វា​មាន​លក្ខ​ណៈរាតត្បាត​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក គឺ​លោក ថេ​ដ្រូ​ស អា​ដ​ហា​ណា​ម ( Tedros Adhanom) បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​មួយ​ដល់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១១ ​ខែ​មី​នា​។…

ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩​ដែល​មានការ​ពិបាក​ទប់ស្កាត់​និង​ឆាប់​ឆ្លង​រាលដាល​នោះ​បាន​ជំរុញ​អោយ​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ថា​វា​មាន​លក្ខ​ណៈរាតត្បាត​។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក គឺ​លោក ថេ​ដ្រូ​ស អា​ដ​ហា​ណា​ម ( Tedros Adhanom) បាន​ប្រកាស​បែប​នេះ​នៅ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​មួយ​ដល់​អ្នកកាសែត​កាលពី​ថ្ងៃ​ទី​១១ ​ខែ​មី​នា​។

លោក​បាន​និយាយ​ថា ​គ្រាន់តែ​រយៈ​​ពេល​ពី​រស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នៅ​ក្រៅ ប្រទេស​ចិន បាន​កើនឡើង​រហូត​ដល់​១៣​ដង​។ ហើយ​ចំនួន​ប្រទេស​ដែល​មានការ​ឆ្លង​មេរោគ​នេះ​បាន​ឡើង​ដល់​១ជា៣។

ឥឡូវ​មានការ​ឆ្លង​មេរោគ​នេះ​ចំនួន​១១៨០០០​ករណី​នៅ​ក្នុង​ប្រទេស​១១៤ ​ហើយ​មនុស្ស​៤២៩១​នាក់​បាន​​បាត់បង់​ជីវិត​។

នៅ​ប៉ុន្មាន​ថ្ងៃ​ឬ​ស​ប្តា​ហ៍​ខាង​មុខ យើង​គិត​ថា​នឹង​ឃើញ​មាន​ចំនួន​អ្នក​ឆ្លង ចំនួន​អ្នក​​បាត់បង់ជីវិត និង​ចំនួន ប្រទេស​ដែល​ឆ្លង​មេរោគ​នេះ​នឹង​មានការ​កើនឡើង​ទៀត​។

លោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា​យើង​អំពាវនាវ​ជា​រៀងរាល់ថ្ងៃ​អោយ​គ្រប់​ប្រទេស​ទាំងអស់​ចាត់វិធានការ​បន្ទាន់​និង​ខ្លាំងក្លា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ