កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ញូយ៉ក​ឆ្នាំ​២០២០ ត្រូវ​លើក​ថ្ងៃ ដោយសារ COVID-19


ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ Coronavirus ថ្មី​ៗ​នេះ (COVID-19) បាន​បង្ក​ឱ្យ​មាន​ផលវិបាក​ធំ​ៗ សម្រាប់​​ឧស្សាហកម្ម​មួយ​ចំនួន ហើយ​ក៏​បាន​ធ្វើ​ឱ្យ​ការ​តាំង​បង្ហាញ​រថយន្ត​នៅ​ហ្សឺ​ណែវ​ឆ្នាំ​២០២០ ត្រូវ​បាន​លុប​ចោល​ទាំងស្រុង​។ ខណៈ​នេះ​ការ​តាំង​បង្ហាញ​រថយន្ត​នៅ​ញូយ៉ក​ឆ្នាំ​២០២០ ក៏​ត្រូវ​គេ​សម្រេចចិត្ត​លើក​ថ្ងៃ​ដែរ​។

ខណៈ​ពេល​ដែល​កម្មវិធី NYIAS 2020 ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខែ​មេសា ដូចដែល​បាន​គ្រោងទុក​ដំបូង កម្មវិធី​នេះ បាន​ពន្យារពេល​ដល់​ចុងរដូវ​ក្តៅ​។ គេ​នឹង​ធ្វើ​វា​សម្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២៦ និង​ថ្ងៃ​ទី​២៧ ខែសីហា ហើយ​សម្រាប់​សាធារណៈ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា ដល់​ថ្ងៃ​ទី​៦ ខែកញ្ញា​។

លោក Mark Schienberg ប្រធាន​សមាគម​អ្នក​ចែកចាយ​រថយន្ត​នៅ​ញូយ៉ក​បាន​មាន​ប្រសាសន៍​​ថា​៖ «​យើង​ធ្វើ​បែប​នេះ ដោយសារ​តែ​ចង់​ការពារ​ដល់​អ្នកចូលរួម​ពី​ការ​ឆ្លង​ជំងឺ COVID-19»​។

ការ​លើក​ថ្ងៃនេះ គឺ​ធ្វើ​ឱ្យ​មានការ​ខក​ខានមិនបាន​រក​ចំណូល​ដល់​សេដ្ឋកិច្ច​ទីក្រុង​ញូយ៉ក​។ កម្មវិធី​នេះ អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៣៣០​លាន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​នៅ​ក្នុង​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ការ​កំណត់​ពេលវេលា​ឡើង​វិញ​នេះ ក៏​អាច​មាន​ន័យ​ថា ការ​ពន្យារ​ពេល​នៃ​ការ​បង្ហាញ​យានយន្ត​ថ្មី​ៗ​ជា​ច្រើន រួម​ទាំង​រថយន្ត Ford Bronco និង Ford Bronco Sport ដែល​រថយន្ត​ទាំង​ពីរ​នេះ ត្រូវ​បាន​លេច​ធ្លាយ​មុន​ពេល​ការ​ចាប់ផ្តើម​ដំបូង​របស់​កម្មវិធី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លុប​ចោល​កម្មវិធី​ពិព័រណ៍​រថយន្ត​នៅ​ហ្សឺ​ណែវ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផលិត​​រថយន្ត​ជា​ច្រើន​ចាប់ផ្តើម​បង្ហាញ​រថយន្ត​តាម​អ៊ី​ន​ធើ​ណេ​ត ឬ តាម​រយៈ​ព្រឹត្តិការណ៍​ឯកជន​តូច​ៗ​។ ប៉ុន្តែ​មិន​ដូច​ទីក្រុង​ហ្សឺ​ណែវ​ទេ ការ​តាំង​បង្ហាញ​រថយន្ត​នៅ​ញូយ៉ក (NYIAS) មិន​ត្រូវ​បាន​គេ​លុប​ចោល​ទាំងស្រុង​ទេ​។ អ្នក​រៀបចំ NYIAS នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ carbuzz (​កែសម្រួល​ដោយ ៖ បុប្ផា​)

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ