ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

ដើម្បី​ទ្រទ្រង់​នូវ​ការ​ផ្លាស់​ប្តូរ​នូវ​សេដ្ឋកិច្ច យើង​គួរតែ​មើលទៅ​កាន់ ប្រយោជន៍​និង​ការ​អប់រំ​ពេញ​មួយ​ជិ​វិតត្រឡប់​ទៅ​ឆ្នាំ​១៩៥៤ វ៉​ល​ធើ រ៉េ​ត​ធើ (Walter Reuther) បាន​ទៅ​មើល​ក្រុមហ៊ុន​ឡាន ហ្វ​ត (…

ដើម្បី​ទ្រទ្រង់​នូវ​ការ​ផ្លាស់​ប្តូរ​នូវ​សេដ្ឋកិច្ច យើង​គួរតែ​មើលទៅ​កាន់ ប្រយោជន៍​និង​ការ​អប់រំ​ពេញ​មួយ​ជិ​វិត
ត្រឡប់​ទៅ​ឆ្នាំ​១៩៥៤ វ៉​ល​ធើ រ៉េ​ត​ធើ (Walter Reuther) បាន​ទៅ​មើល​ក្រុមហ៊ុន​ឡាន ហ្វ​ត ( Ford) ដែល​ទើប​ដាក់​ម៉ាស៊ីន​រ៉ូ​បូ​ថ្មី​ទៅ​ក្នុង​រោងចក្រ​។ បុគ្គលិក​ហ្វ​ត​សួរ​រ៉េ​ត​ធើ​ពី​របៀប​ដែល​គាត់​គ្រោង​លើ​សហ​ជីព​ពី​រ៉ូ​បូ រ៉េ​ត​ធើ​ឆ្លើយ​ថា តើ​អ្នក​នឹង​ធ្វើ​ឲ្យ​ពួក​គេ ទិញ​ហ្វ​ត​ដោយ​របៀប​ណា?

បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​កម្លាំង​ការងារ ពេល​ដែល​បុគ្គលិក​ត្រូវ​បាន​ជំនួស​ដើម្បី​កាត់ ការ​ចំនាយ និង​បង្កើន​ទិន្នផល​ការងារ វា​មិន​ត្រឹមតែ​មាន​ន័យ​ថា​មនុស្ស​តិច​ជា​មុន​ធ្វើការ​ទេវា ក៏​មាន​ន័យ ថា​ពួក​គេ​រក​លុយ​បាន​តិច​ជាង​មុន​និង​មិន​អាច​តិ​ញ​ផលិតផល​ដែល​លក់​ដោយ​ក្រុមហ៊ុន​បាន​។

ឥទ្ធិពល​នៃ​ការ​ជំនួស​បុគ្គលិក​គឺ​វា​នៅ​ឆ្ងាយ​ពី​ការ​ទៅ​ដល់​និង​ពង្រីក​លើស​ពី​ការ​ចំនាយ​របស់​អ្នក​ប្រើប្រាស់ អ្វី​ដែល​បារម្ភ​ជាងគេ​គឺ​ធានា​រ៉ាប់រង​សុខភាព​។

បច្ចុប្បន្ន ជនជាតិ​អា​មេ​រិ​ក​ភាគច្រើន ជាង​១៥៥​លាន​នាក់ ទទួល​បាន​ធានា​រ៉ាប់រង តាម​រយៈ​ការងារ​។ តែ​មានការ​កើនឡើង​នូវ​មនុស្ស​ដែល​រក​ចំនូល​តាម​រយៈ ការងារ​ស៊ីឈ្នួល​រឺ​កិច្ចសន្យា​ដែល​មិន​ទទួល​បាន​ផលប្រយោជន៍​។ ការ​ពិត​ជំនួញ​ថ្មី​ជា​ច្រើន​កាត់​បន្ថយ​ការ​ចំនាយ​តាម​រយៈ​ការ​ជួល​បុគ្គលិក​ពេញ​ម៉ោង​តិចតួច​ហើយ​ជួល​កិច្ចសន្យា​ទាំងអស់​។

ដូចនេះ​ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ធំ​ជាង​នេះ​ដែល​មាន​រួច​ហើយ​នៅ​សហរដ្ឋអាមេរិក អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ណែនាំ​នូវ​គណនី​ប្រជាជន​បត់បែន ជា​គណនី​ដែល​មាននូវ សុវត្ថិភាព​ដែល​អ្នកធ្វើការ​គួរ​មាន​មិន​ថា​ពួក​គេ​គ្មាន​ការងារ​ធ្វើ​រឺ​ធ្វើការ​ពេញ​ម៉ោង​រឺ​ក្រៅ​ម៉ោង​ទេ​។ វា​គឺជា​ធានា​រ៉ាប់រង​សុខភាព​និង​ជិ​វិត លុយ​ចូល​និវត្ត​និង​ប្រាក់​ទូទាត់​ពេល​គ្មាន​ការងារ ធ្វើ​ក៏​ដូច​ជា​ក្រេ​ឌី​ត​សម្រាប់​រៀន​ត​និង​រៀន​ជំនាញ​ថ្មី​។

វា​នាំ​យើង​ទៅ​កាន់​ជំហាន​មួយទៀត​ដែល​យើង​ត្រូវការ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ថ្មី ការ​បណ្តុះបណ្តាល​ការងារ​។

គំនិត​ថា​ការ​អប់រំ​របស់​មនុស្ស​នឹង​បញ្ចប់​នៅ​អាយុ​២៥​គឺ​មិន​ពិត​ទេ​។ បច្ចេកវិទ្យា​និង​ការងារ គឺ​តែង​ផ្លាស់​ប្តូរ​រហូត​និង​ឆាប់រហ័ស​។ សង្គម​ទទួលស្គាល់​ថា​ការ​អប់​រំជា​ការ​តស៊ូ​យូរអង្វែង​។ មាននូវ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​ការ​រៀន​ខ្លួនឯង​តាម​រយៈ​វគ្គ​អន​ឡាញ​ដែល​អាច​ឲ្យ​មនុស្ស​រៀន​តាម​កាលវិភាគ​ផ្ទាល់ខ្លួន​ដែល​វា​ជា​ទ្រព្យ​ល្អ​សម្រាប់​ការ​បណ្តុះបណ្តាល​ការងារ​។

វា​គ្រាន់តែ​ជា​ការ​ពិចារណា​មួយ​ចំនួន​ដែល​ត្រូវធ្វើ​ឥឡូ​វ​នេះ មុន​នឹង​បញ្ហា​សេដ្ឋកិច្ច​បន្ទាប់​មក​ដល់​។ យើង​គួរតែ​និយាយ​ពី​ផលប្រយោជន៍​ដែល​អាច​កើត​មាន​ឡើង​នៃ​ការ​ផ្តល់​មនុស្ស​នូវ​ចំនូល​ទាប​បំផុត ហើយ​ការ​ទាមទារ​ជុំវិញ​សញ្ញាប័ត្រ​ជំនាញ​គួរតែ​បត់បែន ​និង​មាន​វិធី​ថ្មី​ក្នុង​ការ​កាត់​ពន្ធ​អ្នក​ដែល​មាន​ធនធាន​ដើម្បី​ជួយ​ដល់​កម្មវិធី​ដែល​យើង​នឹង​ត្រូវការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​សេដ្ឋកិច្ច​ថ្មី​ ។ (នៅមានភាគបន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ