រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសថា បើអ្នកណាមានការភ័យខ្លាចហើយនាំគ្នាទិញអង្ករ មី…ស្តុកទុកក្នុងផ្ទះសូមកុំចេញក្រៅដោយនៅដេកផ្ទះហូបឲ្យអស់ទៅ ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់មានប្រជាពលរដ្ឋមួយចំនួនដែលមានការភ័យខ្លាចជំងឺកូវីដ១៩ ឆ្លងបាននាំគ្នាផ្អើលទិញអង្ករ មី ស្រាបៀរ..ស្តុកទុកក្នុងផ្ទះ ។
សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំនេះយ៉ាងដូច្នេះថា ៖«បើជ្រុលទិញទុកហើយ ទិញទៅ! ស្រាបៀរអីក្រែងខ្លាចមិនបានផឹកទិញទៅ ព្រោះស្រាបៀមានច្រើនណាស់ ក្រៅពីក្នុងស្រុកក៏មានពីខាងក្រៅដែរ«…» ទិញនេះរដ្ឋចូលពន្ធអីចឹងនាំគ្នាទិញទៅ» ។ សម្តេចបានបន្តថា ៖ អីញ្ចឹងទេ អ្នកខ្លាច បានជ្រុលខ្លាច ហើយគួរទុកឡាន ម៉ូតូ នៅក្នុងផ្ទះ ហើយដេកស៊ីអង្ករឲ្យអស់ទៅវាក៏ធូស្រាលចរាចរណ៍ក្នុងក្រុងដែរ ។ អាហ្នឹងមានរុញទូកបណ្តោយទឹកអីញ្ចឹងទៅ ប៉ុន្តែបើធ្វើការរដ្ឋនោះគេនឹងដកចោល ហើយបើធ្វើការក្នុងវិស័យឯកជនគេក៏លុបឈ្មោះចោលដែរ ។
សម្តេចតេជោ ក៏បានលើកឡើងទៀតថា សម្តេចមិនលើកទឹកចិត្តឲ្យមានការភ័យខ្លាចនោះទេដោយទិញអង្ករ បៀរ ទុក ដោយខ្លាចមិនបានមកផឹកនៅខាងក្រៅ ។ អីញ្ចឹងបើជ្រុលអីចឹហើយ ខ្ញុំលើកទឹកចិត្តឲ្យដេកស៊ីអង្ករនោះឲ្យអស់ ។ យ៉ាងណាក្តីសម្តេចបានលើកឡើងថា មនុស្សម្នាក់មិនអាច មិនធ្វើទំនាក់ទំនងគ្នាដោយនៅតែក្នុងផ្ទះបាននោះទេ ។ សម្តេចតេជោបានបន្តថា រឿងដែលមិនគួរខ្លាចសោះបែរជានាំគ្នាទិញអង្ករ ទិញអ្វី…គួរនាំគ្នាមកភ័យខ្លាចពីគ្រោះថ្នាក់ចរាចរណ៍នោះវាល្អជាង ។
ជាមួយគ្នានោះដែរ សម្តេចក៏បានជំរុញដល់អ្នកដែលមិនជឿគ្រូពេទ្យកម្ពុជាអញ្ជើញទៅរកគ្រួពេទ្យប្រទេសក្រៅទៅ ប៉ុន្តែប្រហែលគេមិនចូលទឹកដីគេទេមើលទៅ ។ សម្តេចបញ្ជាក់ថា ៖«ឥឡូវបើកសិទ្ធិឲ្យអស់លោក លោកស្រី អ្នកនាងកញ្ញាចង់ទៅធ្វើដំណើរទៅណាអញ្ជើញចុះ ! ប៉ុន្តែខ្ញុំដឹងចម្លើយបាត់ទៅហើយថា គេមិនឲ្យទៅទេ អញ្ចឹងគ្មានជម្រើសណាក្រៅពីសហប្រតិបត្តិការជាមួយគ្រូពេទ្យកម្ពុជានោះទេ ។ ខ្ញុំឲ្យទៅនេះមិនខ្ញុំផ្ចាញ់ផ្ចាល់នោះទេ» ។
សម្តេចបន្ថែមថា ការដែលគ្រូពេទ្យបរទេសមិនឲ្យទៅ គឺជារឿងវេជ្ជសាស្ត្រ ប៉ុន្តែសួរ តែបើគ្រូពេទ្យកម្ពុជាមិនពូកែ ហើយគ្រូពេទ្យបរទេសពូកែ ម៉េចមនុស្សនៅតែឆ្លងនៅទេបានដូចជានៅប្រទេសបារាំង អាល្លឺម៉ង់ អីតាលី និងប្រទេសដដៃទៀត ។ អីញ្ចឹងយ៉ាងដូច្នេះ ត្រូវមានវិធានការសហការប្រតិបត្តិការរួមគ្នាមិនថា និន្នាការនយោបាយនោះទេ ។ ដូចជា នៅពេលមានកម្តៅខ្លាំងត្រូវឲ្យគ្រូពេទ្យពិនិត្យ ៕
ចែករំលែកព័តមាននេះ