ឃើញ​ទឹក​ស្ងប់ ! កុំ​ថា​…


ក្រុម​អ្នក​សង្កេតការណ៍​ពិនិត្យ​ឃើញ​ថា​…​ច្រើន​ខែ​កន្លង​នៅ​កម្ពុជា​យើង​ពុំ​មាន​មេរោគ​សាហាវ​កូ​វី​ដ​-១៩…​ឆ្លង​រាលដាល​ទេ​ក្នុង​ប្រទេស​…​ដែលពិភពលោក​កំពុង​កើត​មាន​…​ហើយ​តាម​ជាក់ស្តែង ក្រោយ​ពី​ស្ងាត់ឈឹង !…ស្រាប់តែ​មាន​វិជ្ជមាន​ម្នាក់​…​ពីរ​បី​ថ្ងៃ​កន្លង​នៅ​ក្រុង​សៀមរាប ។

ក្រុម​អ្នក​សង្កេតការណ៍​ដដែល​បាន​វាយតម្លៃ​ថា​…​ទន្ទឹម​មេរោគ​កូ​វី​ដ​កើត​មាន​ជិត​១០០​ប្រទេស​លើ​ពិភព​លោក​…​ចំណែក​ប្រទេស​យើង​ស្ទើរ​គ្មាន​…​ក៏​ធ្លោយ​សំដី​ថា​…​ឃើញ​ទឹក​ស្ងប់ កុំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​នេះ​ជា​ពាក្យចាស់​ពី​បុរាណកាល ។

សូ​ម្បី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​គិត​ដិត​ដល់​បំផុត​ដែរ​…​បញ្ជា​ឱ្យ​មានការ​ត្រៀម​បង្ការ​…​ទប់ស្កាត់ និង​ចាត់​ធាន​ការ​គ្រប់​លទ្ធភាព​ដែលមាន​…​ដើម្បី​ទប់ទល់​ប្រឆាំង​នឹង​មេរោគ​រាតត្បាត​ដ៏​សាហាវ​នេះ​…​មានពេល​ណា ទប់​ទល់​ឱ្យ​ខាង​តែ​បាន​…​ទំនង​សង្ស័យ​ថា​វា​នឹង​មាន​…​និង​គិតថា​វា​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​…​ផ្ទុយ​ពី​មេ​បក្សប្រឆាំង​ក្រៅច្បាប់​…​លោក​សម រ​ង្ស៊ី ដេក «​អោប​ពង​» នៅ​ទ្វីបអឺរ៉ុប​…​បំផ្លាញសេដ្ឋកិច្ចជាតិ​ឥត​ឈប់​នោះ​ទេ ។

ពាក្យចាស់​ពោល​ថា​…«​ឃើញ​ទឹក​ស្ងប់ កុំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​»…​ពិតជា​ត្រឹមត្រូវ​ឥត​ខ្ចោះ​មែន !…​ក្នុង​ឱកាស​ដែល​ស្ទើរ​ពេញ​ពិភពលោក​…​មាន​មេរោគរាតត្បាត​ទៅ​ហើយ​…​ទីបំផុត​មាន​ត្រី​មួយ​មែន​…​មិន​ទាន់​ដឹង​ថា​វា​កើតកូន​ពូន​ជា​ចៅ​ដល់​កម្រិត​ណា​នៅឡើយ​ទេ​…​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​…​វិស័យ​សុខាភិបាល​កម្ពុជា​…​ដុតដៃដុតជើង​ហួស​ពី​ការ​ស្មាន​…​គួរ​ឱ្យ​កក់ក្តៅ​ណាស់​…​ទប់ស្កាត់​និង​ប្រហារ​យកជ័យ​ជំនះ​…​ក្នុង
​ក្តី​សង្ឃឹម​ទុកជា​មុន​សម្រាប់​ប្រជាជាតិ​ដ៏​កំសត់ និង​តូច​ល្អិត​របស់​យើង ។

ក្រុម​អ្នក​សង្កេតការណ៍​ធ្លោយមាត់​ថា​…​អីចឹង​បាន​ថា​…​ឃើញ​ទឹក​ស្ងប់ កុំ​ថា​ក្នុង​ទឹក​អត់​មាន​ត្រី​…​មាន​មែន​! មាន​ត្រី​មួយ​ដែរ​…​ជា​ត្រី​ផ្ទក់​នៅ​តូចទុកជា​បទ​ពិសោធន៍​…​េ​ហ ! េ​ហ !

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ