ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ ៖ មាន​បុរី​២​ទៅ​៣​កន្លែង និង​ដី​ឡូត៍​ធ្វើ​ឡើង​ខ្វះ​បច្ចេកទេស​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​បង្ក​បញ្ហា​ដល់​អាជ្ញាធរ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ «​នៅ​ក្នុង​ខេត្តកំពង់ចាម​មាន​បុរី​២​ទៅ​៣​កន្លែង ដែល​សាងសង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ដោយ​មិន​មាន​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក បែរជា​រក​បង្ហូរ​មក​កន្លែង​មនុស្ស​ដើរ​លេង និង​បង្ហូរ​ចូល​ទន្លេ​អ៊ុ​ជាដើម​» នេះ​ជា​ប្រសាសន៍​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត…

ខេត្តកំពង់ចាម ៖ «​នៅ​ក្នុង​ខេត្តកំពង់ចាម​មាន​បុរី​២​ទៅ​៣​កន្លែង ដែល​សាងសង់​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ដោយ​មិន​មាន​ប្រព័ន្ធ​លូ​សម្រាប់​បង្ហូរទឹក បែរជា​រក​បង្ហូរ​មក​កន្លែង​មនុស្ស​ដើរ​លេង និង​បង្ហូរ​ចូល​ទន្លេ​អ៊ុ​ជាដើម​» នេះ​ជា​ប្រសាសន៍​របស់​លោក អ៊ុ​ន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ មីនា​នេះ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត​ក្នុង​ពិធី​វគ្គ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ស្ដី​ពី​សំណង់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មន្ត្រី​ជំនាញ​និង​វិស័យ​ឯកជន​ដែល​រៀបចំ​ឡើង ដោយ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ។

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ជួបជុំ​គ្នា​នៅ​ព្រឹក​នេះ​ពិតជា​មាន​សារៈសំខាន់​ដោយ​កាន់តែ​យល់​ច្បាស់​ស្ដី​ពី​ច្បាប់​ការ​គ្រប់គ្រង​សំណង់ ។ ហេតុ​ដូច្នេះ​ហើយ​បាន​អញ្ជើញ​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ឃុំ​រហូត​ដល់​ស្រុក និង​ខេត្ត​មក​ចូលរួម ដើម្បី​ត្រួតពិនិត្យ​មើល​ឲ្យ​ឃើញ​សំណង់​ដែល​ខុសច្បាប់ ឬ​ក៏​ខុស​បច្ចេកទេស​ការ​សាងសង់ ។ លោក អភិបាលខេត្ដ​មាន​ប្រសាសន៍​បន្ត​ថា ចំពោះ​សំណង់​ដែល​បាន​កើតឡើង ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​នោះ​មិន​ត្រូវ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ សំខាន់​ត្រូវ​រួម​គ្នា​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង ។ ជាមួយ​នោះ​សំណង់​មុន​នឹង​កើតឡើង មន្ត្រី​ជំនាញ ឬ​ក៏​អាជ្ញាធរ​នៅ​មូលដ្ឋាន​សូម​ធ្វើការ​ត្រួតពិនិត្យ​ជា​មុន​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​សំណង់​នោះ​ស្របច្បាប់​ដែរ​ឬទេ ហើយ​វិស្វករ​ដែល​កំពុង​សាងសង់​នោះ​មានច្បាប់​ទទួលស្គាល់​ដែរ​ឬទេ ? ការ​អភិវឌ្ឍន៍​បុរី​នៅ​តំបន់​មួយ ចំនួន​ខ្លះ​បាន​លោត​ឆាត​ដោយ​ត្រូវរ៉ូវ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​បិទ​ភ្នែក​ឲ្យ​សាងសង់ ឬ​ក៏​មានការ​ពុះ​ដី​ឡូ​តិ៍ ដើម្បី​សាងសង់​ផ្ទះល្វែង​ជាដើម ដែល​ពុំ​ស្រប​តាម​បទដ្ឋាន​ប​ច្ចេ ក​ទេស គឺ​មិន​បាន​សាងសង់​ប្រព័ន្ធ​លូ ។

ក្រោយ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទិញ​អស់កើត​មានការ​ប្ដឹងផ្ដល់​ជាមួយនឹង​ម្ចាស់​បុរី ឬ​ម្ចាស់​ដី​ឡូ​បញ្ហា​ទាំង​អស់នោះ​ត្រូវ​បាន​ធ្លាក់​មក​លើ​អាជ្ញាធរ​ដែល​ជា​អ្នក​ដោះស្រាយ​ទៅ​វិញ ។ ចាប់ពី​ពេល​នេះ​តទៅ ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា​ត្រូវ​សាងសង់​បុរី​ត្រូវ​យក​ប្លង់​គោល​នោះ​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ជា​មុន​សិន ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើងជា​បន្ត​ទៀត ។ សំណង់​អគារ​មួយ​ចំនួន ដោយ​សាងសង់​មិន​មាន​កន្លែង​សម្រាប់​ជន​ពិការ​ឡើង​នោះ​ទេ ដូច្នេះ​សូម​កែសម្រួល​ឡើង​វិញ​ធ្វើ​យ៉ាងណា​សាងសង់​ទុក​ឱ្យ​មាន​ផ្លូវ​សម្រាប់​ជន​ពិការ​ចូល​ទៅ​កន្លែង​សំណង់​អគារ ដើម្បី​ពឹងពាក់​ដោះស្រាយ​លើ​កង្វល់​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ