ប្រទេសបារាំង៖ យោងតាមតួលេខផ្លូវការចុងក្រោយថា នៅបារាំងវីរុសCOVID-19បានឆ្លងដល់មនុស្ស១.១២៦នាក់ ក្នុងនោះ១៩នាក់ស្លាប់។ សមាជិកសភាបារាំង២នាក់ថ្មីទៀតធ្វើតេស្តឃើញឆ្លងវីរុសនោះ។ គ្រាន់តែនៅតំបន់ILE-DE-FRANCE បានប្រកាសនាថ្ងៃទី៨មីនា ពីីអ្នកឆ្លងវីរុសថ្មី៦៥នាក់ទៀត នាំឲ្យចំនួនអ្នកឆ្លងក្នុងតំបន់នោះឡើងដល់២៤៣នាក់។
រដ្ឋមន្ត្រីសុខាភិបាលបារាំងលោកOLIVIER VERANក្រោយកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាការពារនៅវីមានអេលីហ្សេ ប្រកាសនាថ្ងៃទី៨មីនាថា ការប្រមូលផ្ដុំមនុស្សលើសពី១.០០០នាក់ ចាប់ពីពេលនេះតទៅត្រូវហាមឃាត់នៅបារាំង ដើម្បីទប់ការឆ្លងរាលដាលនៃវីរុស។
លោកអះអាងថាក្នុងកម្រិតជាតិរាល់ការប្រមូលផ្ដុំមនុស្សលើសពី១.០០០នាក់ ចាប់ពីពេលនេះតទៅត្រូវហាមឃាត់។ បណ្ដាបាតុកម្ម ការប្រកួតប្រជែងនានានិងការដឹកជញ្ជូនរួមនឹងមិនប៉ះពាល់ ជាមួយការហាមឃាត់នោះឡើយ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ