ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឲ្យ​អ្នកលក់​ម៉ាស់​ឡើងថ្លៃ​! នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លើកទឹកចិត្ត​ឲ្យ​ប្រើ​ក្រ​ម៉ា​ការ ពារ​​កូ​រ៉ូ​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០ ដោយ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា…

ខេត្តពោធិ៍សាត់ ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០ ដោយ​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា ឲ្យ​ប្រើប្រាស់​ក្រ​ម៉ា​ខ្មែរ ដើម្បី​ទប់ទល់​កុំ​ឲ្យ​អ្នកលក់​ម៉ាស់​តំឡើង​ថ្លៃ​ម៉ាស់ ។

សម្តេច​តេ​ជោ​ដែល​នៅ​ព្រឹក​នេះ បាន​បង់ក​.​ក្រ​ម៉ា​ឈ្នូត​ក្រហម​-​ស បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ នៅ​ខេត្តពោធិ៍សាត់ ថា សម្តេច​បង់​.​ក​ក្រ​ម៉ា​ពេល​នេះ គឺ​សម្តេច​ប្រើ​ក្រ​ម៉ា​នេះ ជា​ក្រ​វ៉ា​ត់​.​ក​ថ្មី​! ព្រោះ​នៅ​ពេល​បងប្អូន​ខ្មែរ​ប្រែ​ក្រ​ម៉ា​ច្រើន ដើម្បី​កុំ​ឲ្យ​អ្នកលក់​ម៉ាស់​តំឡើង​ថ្លៃ នាំ​គ្នា​ប្រើ​ក្រ​ម៉ា​ទៅ ព្រោះ​ក្រ​ម៉ា​ប្រើ​ស្រួល ខណៈ​ម៉ាស់​ប្រើ​តែ ៣ ម៉ោង​គេ គឺ​ឈប់​ប្រើ​បោះចោល​ហើយ ។ ជាង​នេះ​ទៅ​ទៀត ការ​ប្រើប្រាស់​ក្រ​ម៉ា ដើម្បី​ប្រើ​បាន​គ្រប់ពេលវេលា ហើយ​ជួយ​ឲ្យ​ផលិតផល​ក្រ​ម៉ា​ខ្មែរ មាន​ទីផ្សារ​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត​សម្តេច​បាន​កោតសរសើរ​លើ​បងប្អូន​មួយ​ចំនួន​ដែល​មានគំនិត​ច្នៃប្រឌិត​ក្នុង​ការ​យក​ក្រ​ម៉ា​មក​ដេរ​ជា​ម៉ាស​ពាក់​ផង​ដែរ ខណៈ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​មានការ​ភ័យ​ខ្លាច​ខ្លាំង ក្រោយ​ពី​មាន​បុរស​ខ្មែរ​វ័យ​៣៨​ឆ្នាំ​មួយ​រូប រក​ឃើញ​មាន​ផ្ទុក​កូ​វី​ដ ១៩ នៅ​ខេត្ត​សៀម​រាម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ