ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ រួម​ទាំងស្រី​ផង កើត​ក្រោយ​របប​ប៉ុល ពត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា សេរីភាព​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ស្ត្រី​ផង​នោះ បាន​កើត​ក្រោយ​របប​យង់ឃ្នង​រប​ស់ប៉ុល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា សេរីភាព​របស់​ប្រជាពលរដ្ឋ រួម​ទាំង​ស្ត្រី​ផង​នោះ បាន​កើត​ក្រោយ​របប​យង់ឃ្នង​រប​ស់ប៉ុល ពត​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​សម្តេច​បាន​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៩ ឆ្នាំ​២០២០​។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវ​បាន​ពិភព​លោក ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​នូវ​ការ​តស៊ូ និង​គំរូ​វីរភាព​របស់​នារី​ៗ​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរី និង​គេច​ផុត​ពី​ទ​ង្វើ​ជិះជាន់​នានា​។

សម្តេច​បញ្ជាក់​ថា ៖ «​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ស្ត្រី​ផង បាន​កើត​មាន​ជា​ថ្មី​ក្រោយ​របប​ដ៏​យង់ឃ្នង​របស់ ប៉ុ​ល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ចាប់តាំងពី​ថ្ងៃ​រំដោះ រហូត​ដល់​ពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​យកចិត្តទុកដាក់​ជា​និច្ច​ក្នុង​ការ​លើកកម្ពស់​ស្ត្រី រហូត​បង្កើត​បានជា​ពាក្យស្លោក​ថា «​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ចជាតិ​»​។

សម្តេច​បន្ថែម​ថា «​មាន​សន្តិភាព មានការ​លើកកម្ពស់ មាន​សមភាព​យេ​ន​ឌ័​រ​» គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា លើក​ទី​១០៩ ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ដើរតួ​នាទី​យ៉ាង​សំខាន់​របស់​សុខ​សន្តិភាព​នៅ​ក្នុង​សង្គម​ជាតិ ជា​ពិសេស​សុខ​សន្តិភាព ដែល​បាន​កម្ពុជា រកបាន​យ៉ាង​លំបាក​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ ជា​បុព្វ​លក្ខ​ណ្ឌ​មិន​អាច​ប្រកែក​បាន​ឡើយ ក្នុង​ការ​រួមចំណែក​ជួយ​ដល់​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​ជួយ​ឱ្យ​ស្ត្រី​មាន​តម្លៃ​​កាន់តែ​ខ្ពស់​ឡើង​នៅ​ក្នុង​សង្គម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ