ខេត្តមណ្ឌលគិរី ៖ កម្លាំងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ បានចាប់ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពអារច្រៀកឈើ កាប់គាស់ និងរុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅចំណុចអូរផ្លាយ ស្ថិតក្នុងភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
ក្នុងពេលប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្សបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះមាន ១-ឈ្មោះ អ៊ុង ឈុនលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ២-ឈ្មោះ ពៅ តូយ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ៣-ឈ្មោះ អ៊ុង សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ៤-ឈ្មោះ អ៊ុង សុថា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ ។
៥-ឈ្មោះ ងឿន កាទេស ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិះ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ៦-ឈ្មោះ យ៉ុន ឡាពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ៧-ឈ្មោះ ហ៊ុង ស៊ាងហោ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ៨-ឈ្មោះ អ៊ុង សំអុីត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរឫស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ និង៩-ឈ្មោះ ហាន ជ័យ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្រែជិៈ ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ។
វត្ថុតាងជាក់ស្ដែងដែលដកហូតបានរួមមាន ម៉ាស៊ីនរណាយន្តចំនួន១គ្រឿង, ម៉ាស៊ីខួងដី ចំនួន១គ្រឿង, ម៉ូទ័រកាត់ឈើ ចំនួន២គ្រឿង, ម៉ូទ័រស្វានឈើ ចំនួន២គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន១គ្រឿង, កាំភ្លើងស្នប់ ចំនួន១គ្រឿង, ម៉ូតូ ចំនួន៣គ្រឿង និងទូរស័ព្ទដៃចំនួន៩គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ និងវត្ថុតាងត្រូវបាននាំយកមករក្សាទុកបណ្ដោះអាសន្ននៅមន្ទីរបរិស្ថានមណ្ឌលគិរី ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ