ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ផល​ប៉ះពាល់​អនាគត​ការងារ​ក្នុង​ពិភពលោក

4 ឆ្នាំ មុន

AI ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​វា​មក​ជាមួយនឹង​ក្តី​បារម្ភ​ពី​ក្រមសីលធម៌ ស្ទី​វេន នូ​ឈី​ន (Steven Mnuchin) លេខា​រដ្ឋបាល​របស់​ត្រាំ​បាន​ប្រាប់​សារព័ត៌មាន ថា​គាត់​មិន​បារម្ភ​ពី AI ទេ​ដោយសារ​គាត់​ជឿ​ថា​វា​មិន​ទាន់​អាច​ទៅ​រួច​រហូត​ដល់…

AI ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​វា​មក​ជាមួយនឹង​ក្តី​បារម្ភ​ពី​ក្រមសីលធម៌

ស្ទី​វេន នូ​ឈី​ន (Steven Mnuchin) លេខា​រដ្ឋបាល​របស់​ត្រាំ​បាន​ប្រាប់​សារព័ត៌មាន ថា​គាត់​មិន​បារម្ភ​ពី AI ទេ​ដោយសារ​គាត់​ជឿ​ថា​វា​មិន​ទាន់​អាច​ទៅ​រួច​រហូត​ដល់ ៥០​ទៅ​១០០​ឆ្នាំ​ទៀត​ពី​ឥលូវ​នេះ​។ អ្នក​ដទៃ​ក៏​មិន​បារម្ភ​ភ្លាម​ពី AI​ផង​ដែរ​។

ផ្អែក​តាម នាយក​ប្រតិបត្តិ​របស់ ឡាន Tesla អេ​ឡុ​ន ម៉ាស (Elon Musk) AI​ផ្តល់​នូវ ហានិភ័យ​ខ្ពស់​ណាស់​ដល់​ការ​លូតលាស់​និង​អាច​បង្ក​ផល​ប៉ះពាល់​ដល់ទី​ផ្សារ​ការងារ​។ អ្វី​ដែល​ធ្វើ​ឲ្យ AI​វា​មាន​ភាព​ប្រកួតប្រជែង​គឺ​ការ​រៀន​ម៉ាស៊ីន​។ វា​ជា​សមត្ថភាព​ដែល​បង្កើត ការ​សម្រេចចិត្ត​ផ្អែក​លើ​កត្តា​កំនត់​មួយ​ចំនួន​ហើយ​ប្រើ​លទ្ធផល​នៃ​ការ​សម្រេចចិត្ត​ដើម្បី​ប្រាប់​ទៅ​ដល់​ជម្រើស​នា​ពេល​អនាគត​។ ដំនើរការ​នេះ​ផ្តល់​ផល​ជា​ការ​អភិវឌ្ឍន៍​ជាប់​ជា​និច្ច ហើយ​វា​ជា​អ្វី​ដែល AI​ឥលូវ​សំខាន់​ជំនួស​ប្រភេទ​ការងារ​ដែល​កាលពីមុន​មាន តែ​មនុស្ស​ធ្វើ​បាន​ដូច​ជា​ការ​បើកបរ​រឺ​ការ​ធ្វើការ​វិនិយោគ​លុយ​។

ជា​ការ​ពិត​ណាស់ AI​ឥលូវ​អាច​រកបាន​នៅ​ក្នុង​ទូរ​សព្ទ​រឺ​នៅផ្ទះ វា​ជា អេ​ផល​ស៊ី​រី អា​ម៉ា​ហ្សូ​ន​អា​ឡេច​ហ្សា រឺ​ម៉ា​យ​ក្រូ​សុស តេ (Apple’s Siri Amazon’s Alexa or Microsoft’s Tay) វា​ធ្វើការ​សម្រេចចិត្ត​ពី​អ្វី​ដែល​សំខាន់​ប្រចាំ​ថ្ងៃ​បាន​ច្រើន​ដូច​ជា ហិរញ្ញវត្ថុ ប្រព័ន្ធ​ការពារ​និង​សុវត្ថិភាព​សាធារណៈ​។

AI​បាន​ជំនួស​ការងារ​ច្រើន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដោយសារ​វា​អាច​ឃើញ​នូវ​ការ​កើន​ចុះ​តិចតួច​នៅ​ក្នុង​ទីផ្សារ​ហ៊ុន​ដែល​ជា​សញ្ញា​ដែល​ជា​ពេល​ល្អ​មួយ​គួរ​ទិញ​រឺ​លក់​ហ៊ុន​។ វា​អាច​ធ្វើការ​ពិនិត្យ​មើល​ប្រវត្តិរូប​ថា​មនុស្ស​ម្នាក់​អាច​បាន​កម្ចី​ធនាគារ​រឺ​ក៏​អត់​។ ជា​លទ្ធផល អ្នកជំនាញ​ទាយ​ថា សាខា​ធនាគារ​អាច​ជំ​រុះ​បុគ្គលិក​ពាក់កណ្តាល​ចេញ​នា​ពេល​ឆាប់​ៗ​។

យោធា​អា​មេ​រិ​ក​ក៏​ប្រើ​នូវ AI​ជា​ផ្នែក​នៃ​គម្រោង​អ្នកជំនាញ ជា​ប្រព័ន្ធ​ការពារ​ជាតិ​។ យោធា​ប្រើ AI​ដើម្បី​ស្កេ​ន​នូវ​ប្រព័ន្ធ​តាមដាន​ដាន​និង​ទង់ជាតិ​ដែល​មាន​ភាព​សង្ស័យ​រឺ​មិនធម្មតា​។

មន្ទីរពេទ្យ​មួយ​ចំនួន​ក៏​ប្រើ AI​ក្នុង​របៀប​ដូច​គ្នា​គឺ​ប្រើ​ស្កេ​ន​នូវ​រូបភាព​វេជ្ជសាស្ត្រ​ដើម្បី​រក​មើល នូវ​អ្វី​ដែល​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​កូនកណ្តុរ​។ សេវាកម្ម​ស្វ័យប្រវត្តិ​សន្សំ​សំចៃ​លុយ​ដោយសារ​តែ​គ្រូពេទ្យ​ផ្នែក​វិទ្យុសកម្ម​អាច​រកបាន​៧០០​ដុល្លារ​សម្រាប់​រូប​បួន​ក្នុង​ពេល​មួយ​ម៉ោង​ដែល AI វា​មាន​ប្រសិទ្ធ​ផល​ហើយ​ច្បាស់លាស់​ជាង​។

តែ​បញ្ហា​ក្រមសីលធម៌​មួយ​ចំនួន​បាន​កើនឡើង​។ នៅ​ជី​ហ្គា​ហ្គោ AI​ត្រូវ​បាន​ប្រើ​ដោយ ការ​ពង្រឹង​ច្បាប់​ដើម្បី​កំនត់​ថា​តំបន់​ណា​ដែល​មាន​សកម្មភាព​ឧក្រិដ្ឋកម្ម តែ​មាននូវ​ការ​រអ៊ូរ ទាំ​ថា​វា​នាំ​ទៅ​រក​អ្នក​ដែល​គ្មាន​កំហុស​នៅ​តំបន់​នោះ​ទៅ​វិញ​។

រូបភាព​សំខាន់​នៃ AI ការ​ប៉ាន់ស្មាន​របស់​វា​មិន​អាច​ពិតប្រាកដ​ទាំងស្រុង​ទេ ដោយសារ​តែ​វា រង​នូវ​ឥទ្ធិពល​ច្រើន​ពី​បរិមាណ​និង​គុណភាព​របស់​ទិន្នន័យ​ក៏​ដូច​ជា​ការ​វាយតម្លៃ​ពី​តម្លៃ​នៃ​អ្នក​បង្កើត​ពេល​ដែល​ពួក​គេ​កំនត់​នូវ​លក្ខខណ្ឌ​ល្មម​ៗ​សម្រាប់​ប្រព័ន្ធ​។ (នៅមានភាគបន្ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ