អាម៉ាហ្សូនខ្ចប់មកដល់មាត់ទ្វារ ។ បញ្ជីមុខម្ហូបឌីជីថលនៅហាង។ អាហ្គោរីតក្នុងកាទិញ លក់ហ៊ុននិងអនុញ្ញាតកម្ចី។ ឡានគ្មានអ្នកបើកដឹកអ្នកដំណើរនិងទំនិញទៅដល់ទិសដៅ។ វាមិនមែនជាគំនិតសម្រាប់អនាគតទៀតទេ។វាក្លាយទៅជាវិធីស្វ័យប្រវត្តិដែលជះឥទ្ធិពលដល់កម្លាំងការងារសព្វថ្ងៃនិងមានអភិវឌ្ឍន៍ច្រើនទៀតសម្រាប់ពេលអនាគត។
ការអភិវឌ្ឍន៍បច្ចេកវិទ្យាដូចនេះគឺមិនអាចជៀសវាងបាននិងផ្តល់នូវអារម្មណ៍ជំនួញល្អឥតខ្ចោះ។ អ្នកមិនអាចរំពឹងថាក្រុមហ៊ុនសម្រេចចិត្តមិនសន្សំលុយរាប់លានដោយការប្រើបុគ្គលិកឲ្យធ្វើការដែលមនុស្សយន្តអាចធ្វើបានបួនដងលឿនជាងហើយមានកំហុសតិចតួចថែមទៀត។ ពេលដែលម៉ាកដូណាល់ (McDonald’s) ប្រកាសពីផែនការជំនួសអ្នកគិតលុយ ដោយម៉ាស៊ីនស្វ័យប្រវត្តិហ៊ុនរបស់ពួកគេឡើងថ្លៃភ្លាម។ វាជាជំនួញល្អ។
តើការផ្លាស់ប្តូរនេះប៉ះពាល់ដល់អ្វីខ្លះ? នេះជាអ្វីដែលមនុស្សហៅថាជាសេដ្ឋកិច្ចឌីជីថលថ្មី ហើយវាមិនអាចជៀសវាងបានមាននូវអ្វីជាច្រើនដែលកើតឡើងប្រសិនបើយើងសង្ឃឹមថានឹងរារាំងនូវភាពចលាចលនិងច្របូកច្របល់។
យើងត្រូវគិតឡើងវិញទៅលើវិធីធ្វើការងារ ការបណ្តុះបណ្តាលការងារនិងវិធីដែលយើងទទួល នូវប្រយោជន៍ដូចជាធានារ៉ាប់រងនិងប្រាក់ចូលនិវត្ត។ ប្រសិនបើយើងធ្វើឥលូវយើងប្រហែល ជាធ្វើឲ្យការផ្លាស់ប្តូររលូន។ប្រសិនបើមិនធ្វើទេ អ្នកនឹងមានបញ្ហា។
ភាពស្វ័យប្រវត្តិបានជំនួសបុគ្គលិកដោយសារតែយើងបានផ្លាស់ប្តូរមកកាន់សេដ្ឋកិច្ចឌីជីថល
មើលត្រលប់ទៅកាន់សតវត្សទី២០ សហរដ្ឋអាមេរិកស្ថិតនៅក្រោមអ្វីដែលអ្នកនិពន្ធហៅថា ការផ្លាស់ប្តូរដ៏ធំដែលជាលទ្ធផលនៃការផ្លាស់ប្តូររបស់ជាតិពី សេដ្ឋកិច្ចកសិកម្មទៅ ជាឧស្សាហកម្ម។ វាចំណាយពេលរាប់ទសវត្សសម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយផលប៉ះពាល់នៃការផ្លាស់ប្តូរនេះនិងដើម្បីឲ្យអ្វីៗអាចបង្កើតឡើងបាន។
ឥឡូវយើងមានការផ្លាស់ប្តូរធំមួយទៀតហើយលើកនេះគឺការផ្លាស់ប្តូរពីសេដ្ឋកិច្ចឧស្សាហកម្មមកជាឌីជីថល។
ក្នុងបេះដូងនៃការផ្លាស់ប្តូរនេះគឺម៉ូដែលជំនួញថ្មីមួយបង្កើតឡើងជុំវិញមនុស្សុយន្តស្វ័យប្រវត្តិនិងភាពឆ្លាតវៃសិប្បនិមិត្ត ដែលគេហៅថាAI (AI artificial intelligence) ហើយយើងបាន ចាប់ផ្តើមឃើញថាវាកើតមានឡើងពិសេសនៅជុំវិញការងារ ហត្ថកម្ម។
ការងារដែលអាចពឹងផ្អែកបានមួយចំនួនសម្រាប់មនុស្សដែលមិនបានរៀនមាននៅក្នុងភោជនីយដ្ឋាន ក្នុងហាង រឺក្នុងការដឹកជញ្ជូនហើយការងារទាំងនេះ ឥលូវត្រូវរងឥទ្ធិពល នៃភាពស្វ័យប្រវត្តិ។
ហាងនៅសហរដ្ឋអាមេរិកត្រូវបានជំនួសអ្នករត់តុដោយ អេក្រង់ចុចដែលអាចណែនាំ និងពន្យល់ពីបញ្ជីមុខម្ហូប។ ហាងកាន់តែច្រើនជំនួសអ្នកគិតលុយ ដោយជម្រើស គិតលុយខ្លួនឯងដែលវាកាន់តែទំនើប។
ហាងអាម៉ាហ្សូនដែលអតិថិជនអាចប្រើកម្មវិធីកុម្ម៉ង់ដោយកាត់លុយពីគណនីអាម៉ាហ្សូន។
ខណៈប្រាក់ចំនូលមធ្យម៤៣៥៩០ដុល្លារក្នុងមួយឆ្នាំ ការបើកបរឡានទំនិញជា ការងារដ៏ល្អមួយសម្រាប់អ្នកដែលមានការអប់រំត្រឹមវិទ្យាល័យ តែពេលនេះ ឡានស្វ័យប្រវត្តិ ត្រូវបានប្រើដើម្បីឲ្យមានស្តង់ដាឧស្សាហកម្ម។
នៅក្នុងករណីទាំងនេះ សេវាកម្មស្វ័យប្រវត្តិផ្តល់នូវវិធីមួយសម្រាប់ជំនួញដើម្បីសន្សំលុយ។ កាលពីមុនមនុស្សយន្តឬរ៉ូបូនិងសេវាកម្មស្វ័យប្រវត្តិមានតម្លៃថ្លៃជាងថ្នាក់ឈ្នួលបុគ្គលិកសម្រាប់ការងារតែមួយ។ តែវាមិនយូរទេ ក្រុមហ៊ុនផលិតមនុស្សយន្ត នឹងអាចធ្វើការដូច គ្នាសម្រាប់ មនុស្សបួននាក់ហើយតម្លៃទិញម្តងត្រឹមតែ ៣៥០០០ដុល្លារ។ ហើយវាមិនចេះឈឺ ត្រូវការ ការឈប់សម្រាកព្យាបាលរឺត្រូវការធានាររ៉ាប់រងសុខភាពទេ។
កត្តាសំខាន់មួយទៀតគឺកាត់បន្ថយកំហុសដែលបង្កើតដោយមនុស្ស។ នៅក្រុមហ៊ុនបង្កើត ទូរស័ព្ទ បច្ចេកវិទ្យាដែលត្រូវការភាពជាក់លាក់ ៦០រ៉ូបូធ្វើការងាររបស់បុគ្គលិក ៦៥០នាក់ដែលធ្លាប់ធ្វើ ហើយកំហុសថយពី២៥ទៅ៥%ហើយទិន្នផលកើនលើសទ្វេរដង។
សម្រាប់យានជំនិះស្វ័យប្រវត្តិ អ្នកជំនាញរំពឹថាមាននូវគ្រោះថ្នាក់តិចជាងមុននិងមាន ប្រព័ន្ធបញ្ឆេះល្អជាងមុនល្បឿនដើររលូននិងការជាន់ហ្វ្រាំងក៏រលូនជាងអ្នកបើកបរជាងមនុស្ស។ (នៅមានភាគបន្ត)
ចែករំលែកព័តមាននេះ