ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់​នាវា​ដឹក​ទំនិញ​ចត​រំលោ.ភ​ដែន​សមុទ្រ​

4 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​សមុទ្រ​ដឹក​ទំនិញ​មួយគ្រឿង​ឈ្មោះ MT-COURAGEOUS សញ្ជាតិកា​មេ​រូ​ន ជា​ប្រភេទ​នាវា​ដឹក​ប្រេង​របស់​ជនបរទេស​បាន​ចូល​បោះ​យុថ្កា​សំចត ​ក្នុង​ដែនទឹក​កម្ពុជា​ដែល​ជា​ការ​ចត​ដោយ​រំលោភ​បំពាន​នៅ​ចន្លោះ​កោះតាង ​និង​កោះ​ពូ​លូ​វ៉ៃ​ ដោយ​មិន​មានការ​អនុញ្ញាត ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់…

ខេត្ត​ព្រះ​សីហ​នុ ៖ នាវា​សមុទ្រ​ដឹក​ទំនិញ​មួយគ្រឿង​ឈ្មោះ MT-COURAGEOUS សញ្ជាតិកា​មេ​រូ​ន ជា​ប្រភេទ​នាវា​ដឹក​ប្រេង​របស់​ជនបរទេស​បាន​ចូល​បោះ​យុថ្កា​សំចត ​ក្នុង​ដែនទឹក​កម្ពុជា​ដែល​ជា​ការ​ចត​ដោយ​រំលោភ​បំពាន​នៅ​ចន្លោះ​កោះតាង ​និង​កោះ​ពូ​លូ​វ៉ៃ​ ដោយ​មិន​មានការ​អនុញ្ញាត ហើយ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ ។

ការ​ចាប់​ឃាត់​នាវា​នេះ​អនុវត្ត​ដោយ​កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ និង​កម្លាំង​រួម​របស់​នគរបាល​ព្រំ​ដែនទឹក កាលពី​ល្ងាច​ថ្ងៃ​២៩ ខែកុម្ភៈ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ មីនា នាវា​នេះ​ត្រូវ​បាន​នគរ បាល​ព្រំ​ដែនទឹក​នាំ​ចូល​មក​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក មាន​ប្រសាសន៍​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា ប្រតិបត្តិការ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ឯក តេ​ង សួន​អគ្គស្នងការ​រង​នគរបាល​ជាតិ ក្រោយ​ពី​រក​ឃើញថា នាវា​មួយ​គ្រឿង​នេះ​ចូល​រំលោភ​ដោយ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា ដែល​អាច​ថា​ក្នុង​បំណង​ទុច្ចរិត​ណាមួយ ។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយ៍ឯក តេ​ង សួន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា នៅ​លើ​នាវា​នេះ​មាន​បុគ្គ លិក​ និង​កង​នាវិក​សរុប​១៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌូ​ណេ​សុ​ី​៤​នាក់ និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​១២​នាក់ ។ ចំពោះ​ចំណាត់ការ​បន្ត គឺ​អាជ្ញាធរ​ចម្រុះ ​ដែល​ក្នុង​នោះ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលា ដំបូង​ខេត្ត​ផង និង​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ផង នឹង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។ ពេល​នេះ​ យើង​កំពុង​សាកសួរ​បន្ត ហើយ​អាជ្ញាធរ​នៅ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​ការ​រកឃើញ​អ្វី​ដែល​ជា​បទល្មើស​នៅ​ក្នុង​នាវា​នេះ​នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​១ ខែមីនា ។

ដោយឡែក យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​បន្ថែម​ថា ៖ ១-​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​រក​ឃើញ និង
ឃាត់​នាវា​បរទេស​១​គ្រឿង ដែល​បាន​បោះ​យុថ្កា​បំពាន​ដែនសមុទ្រ​កម្ពុជា នៅ​ចំណុច​និយាម​ការ N1O9o5.1300’, E103°07.8593” នៅ​ចន្លោះ​កោះតាង និង​កោះ​ពូ​ឡូ​វៃ​៉ ។

២-​តាម​ការ​បំភ្លឺ​របស់​អ្នក​ទទួលខុសត្រូវ​នាវា​នេះ បាន​បញ្ជាក់​ជូន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នាវា​ដែល​ត្រូវ​បាន​ឃាត់​មានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នាវិកចំនួន​១៦​នាក់ និង​បាន​ទទួលបញ្ជា​ឲ្យ​ចេញពី​កំពង់ផែ KAO HSUNG នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ។

លុះដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នាវា​នេះ​បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាម​ការ N1O9o5, 1300’, E103°o7.8593’ ដើម្បី​រង់ចាំ​បទបញ្ជា​ថ្មី​ពី​ថៅកែ ។

៣-​តាម​ព័ត៌មាន​និង​ឯកសារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នាវា MT-COURA CEOUS​នេះ ធ្លាប់​ធ្វើ​សកម្មភាព​បំពាន​ទៅ​នឹង​សេច ក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​(​សេចក្តីសម្រេច​លេខ 2375 និង​លេខ​2397 អនុម័ត​នា​ខែកញ្ញា ឆ្នាំ​២០១៧) ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​(DPRK) ដែលហាមឃាត់​ការ​ផ្ទេរ​ពី​នាវា​ទៅ​នាវា (SHIP-TO-SHIP / SS)​ទៅ​ទូក​ដឹក​ទំនិញ​របស់​សា​ធា រណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ (DPRK)​។

បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវ​បាន​នគរបាល​ការពារ​ព្រំ​ដែនទឹក​ចាប់​ឃាត់ និង​បញ្ជូន សំណុំ រឿង​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​និង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ