ទម្លាប់​មួយ​ចំនួន​​ដែល​អាច​បង្ក​ហានិ​ភ័យ​​ដល់​ភ្នែក​បាន


ភ្នែក​របស់​យើង​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​នៃ​សុខភាព​។ តាម​ពិត​ទៅ វា​គឺជា​សរីរាង្គ​ដែល​ទទួល​ញាណ​ខ្លាំង​បំផុត​មួយ​របស់​រាង​កាយ​។ ភាព​ឃើញច្បាស់​របស់​ភ្នែក​អាច​ជួយ​ការពារ​ភ្នែក និង​ជួយ​ឲ្យ​ទទួល​បាន​ជីវិត​ពោរពេញ​ដោយ​ភាព​ពេញលេញ​ថែម​ទៀត​ផង​។ អ្នកដឹង​ហើយ​ថា ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​ថែរក្សា​សុខភាព​ភ្នែ​គ​បាន​។ ប៉ុន្តែ​មាន​ទម្លាប់​ច្រើន​ណាស់​ដែល​ហាក់បីដូចជា​គ្មាន​គ្រោះថ្នាក់​អ្វី​សោះ តែ​អាច​មាន​ផល​អវិជ្ជមាន​ចំពោះ​ភ្នែក​អ្នក​បាន​។

១-ការ​ញី​ភ្នែក ៖ ការ​រមាស់​ភ្នែក​អាច​ជា​រឿង​មួយ​រំខាន ហើយ​ការ​ដែល​ចង់​យក​ម្រាមដៃ​ទៅ​ញី​ភ្នែក​កាន់តែ​ជា​រឿង​ពិបាក​ចៀសវាង​ដែរ​។ ប៉ុន្តែ​ការ​ញី​ភ្នែក​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​យ៉ាប់​ទេ តែ​ក៏​ប្រឈម​នឹង​ការ​បង្ក​រោគ​ថែម​ទៀត​។ បើសិនជា​មាន​អ្វី​ចូល​ភ្នែក ចូរ​លាង​សម្អាត​ភ្នែក​ថ្នម​ៗ​ដោយ​ទឹក​ស្អាត ឬ​ស្អំ​កន្សែង​ត្រជាក់​។

២-សម្លឹង​មើល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាប់ ៖ ការ​ធ្វើការ​យូរ​ៗ​ម៉ោង និង​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច្រើន​ពេក​អាច​បង្ក​ទុក្ខទោស​ដល់​សមត្ថភាព​មើលឃើញ​របស់​ភ្នែក​ប​បាន នោះ​គឺ​ប្រឈម​​នឹង​ការ​ម្ញូ​ប​តែ​ម្តង​។ ការ​មើលឃើញ​ច្បាស់​កាន់តែ​ខ្សោយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត ជា​ពិសេស​ពេល​បើកបរ​តែ​ម្តង​។ ដូច្នេះ​ចូរ​ប្រើ​ក្បួន 20-20-20 ដើម្បី​បង្ការ​បញ្ហា​នេះ ដោយ​អ្នក​ត្រូវការ​សម្រាក​ពី​ការ​មើល​កញ្ចក់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​២០​វិនាទី ជា​រៀង​រាល់ ២០​នាទី​ម្តង​។

៣-ការ​ជក់បារី ៖ ការ​ជក់បារី​មិន​គ្រាន់តែ​មាន​ផល​អាក្រក់​ចំពោះ​សុខភាព​ទូទៅ​ទេ តែ​វា​ក៏​អាក្រក់​សម្រាប់​ភ្នែក​ដែរ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ជក់បារី​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺភ្នែក​ឡើងបាយ ខ្វាក់​គោម ជំងឺ​ភ្នែក​ដោយសារ​តែ​ទឹកនោមផ្អែម ចង្កោម​រោគ​សញ្ញា​ស្ងួត​ភ្នែក និង​ជំងឺ Macular Degeneration ដែល​ទាក់ទង​នឹង​ការ​ចាស់​ទៅ​តាម​អាយុ​។ ចូរ​ប្រើ​វិធី​គ្រប់យ៉ាង​ដើម្បី​ផ្តាច់​ការ​ជក់បារី​នៅ​ពេល​នេះ​។

៤-មិន​បាន​ពាក់​វ៉ែនតា​ការពារ​ភ្នែក ៖ ការ​ពាក់​វ៉ែនតា​ការ​ពពារ​ភ្នែក​អាច​ជួយ​ការពារ​ភ្នែក​ពី​កាំរស្មី​យូ​វី ដែល​វា​អាច​បមផ្លាញ​ដល់​កោសិកា​របស់​ភ្នែ​គ​ប​បាន​។ វា​ក៏​អាច​ជួយ​បង្ការ​ភ្នែក​ពី​ការ​មើលឃើញ​ព្រឹល​ៗ​បាន​ដែរ​។ ចូរ​ប្រាកដ​ថា អ្នក​បាន​ពាក់​វ៉ែនតា​ដែល​អាច​ការពារ​កាំរស្មី​យូ​វី​គ្រប់ពេល​ចេញ​ទៅ​ខាងក្រៅ​។

៥-ប្រើ​គ្រឿង​ផាត់​ភ្នែក​មិន​បាន​ត្រឹមត្រូវ ៖ អ្នក​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​លាប​គ្រឿង​ផាត់​នៅ​លើ​ភ្នែក​។ ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​លាប​ម៉ា​ស្កា​រ៉ា​ជិត​ភ្នែក​ពេក​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​ក្រពេញ​ញើស និង​នាំ​ឲ្យ​កកកុញ​បាក់តេរី​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ចូរ​ប្រាកដ​ថា អ្នក​បា​នំ​នួ​ស​គ្រឿង​ផាត់​ភ្នែក​ជា​រៀង​រាល់​៣​ខែ​ម្តង​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ