ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ អញ្ជើញ​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណបក្ស​ប្រជាជន

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​១ ខែមីនា លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុ​និយម អនុប្រធាន​ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​គណ​:​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ…

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​១ ខែមីនា លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុ​និយម អនុប្រធាន​ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​គណ​:​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ បាន​អញ្ជើញ​ចូលរួម​ជា​អ​ធិ​បតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​នៃ​សន្និបាត​គណៈ​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤២ អាណត្តិ​ទី​៥ នៅ​ស្នាក់​ការ​គណបក្ស ស្រុក​ពញាឮ ។

ពិធី​នេះ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា គណៈកម្មាធិការ​បក្ស​ខេត្ត ក្រុមការងារ​ថ្នាក់​កណ្តាល​​ចុះ​ជួយ​ស្រុក​ពញាឮ និង​សមាជិក​សមា​ជិ​កា​គណៈកម្មាធិការ​គណបក្ស​ស្រុក ឃុំ យ៉ាង
ច្រើន​កុះករ ។

ក្នុង​នាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពញាឮ លោក លឹ​ម គាន​ហោ បាន​លើក​ឡើង​នូវ​ខ្លឹមសារ​របស់​អង្គ​មហាសន្និបាត ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ជូន​អង្គប្រជុំ​ជ្រាប និង​លើក​ឡើង​អំពី​ ផែនការ​ការងារ ព្រមទាំង​បាន​ដាក់​ទិស​ដៅ​សម្រាប់​ក្រុម​ការងារ​គ្រប់​លំដាប់ថ្នាក់​យក​ទៅ​អនុវត្ត​នៅ​មូលដ្ឋាន ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​គណបក្ស​និង​ប្រជាជន ។

អង្គពិធី​បាន​ប្តេជ្ញា​ជា​ធ្លុង​មួយ បន្ត​ថែរក្សា​ឲ្យ​បានជា​ដាច់ខាត​នូវ​សុខ​សន្តិភាព សម្រាប់​បន្ត​ការ​កសាង​និង​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត និង​ប្រកបដោយ​ចីរភាព និង​សូម​អរគុណ​សន្តិភាព មាន​សន្តិភាព ទើ​ប​យើ​ង​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ ។

បន្ទាប់​មក លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​សាងសង់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ ដែល​បាន​ធ្វើការ​សាងសង់ តាំងពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ គិត​មក​ដល់ ​ថ្ងៃនេះ​សម្រេច​បាន​ប្រមាណ​៣០% និង​ការងារ ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ជាង​១០​គីឡូម៉ែត្រ ឆ្លងកាត់​ឃុំ​ភ្នំ​បាត ឃុំ​ជ្រៃ​លាស់ និង​ឃុំ​ឈ្វាំង ជំហាន​ទី​១ សម្រេច​បាន​ប្រមាណ​៧០%​ហើ​យ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ