ទោះបី​ស្រឡាញ់​ខ្លាំង​ប៉ុណ្ណា ក៏​នាង​នៅ​តែ​​ដើរ​​ចេញ​ដែរ បើអ្នកនៅតែធ្វើរឿងនេះ


បុរស​ភាគច្រើន​ដឹង​ហើយ​ថា​មនុស្ស​ស្រី​អាច​ពិបាក​នឹង​យល់ចិត្ត ឬ​ស្មាន​អារម្មណ៍​ដឹង​ណាស់ ​។ ទោះជា​យ៉ាងណា​មិនមែន​នៅ​សុខ​ៗ​នាង​សម្រេច​ដើរ​ចេញពី​អ្នក​ដោយ​គ្មាន​ហេតុផល​ឡើយ​ ! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​មិន​ថា​ ទោះ​ស្រឡាញ់​ប៉ុណ្ណា​ក៏​នាង​អាច​ដើរ​ចេញពី​អ្នក ប្រសិនបើ​អ្នក​តែង​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​បែប​នេះ ៖

រូបតំណាង

១. នាង​មាន​អារម្មណ៍​ថា អ្នកជា​មនុស្ស​ប្រុស​ដែល​មិន​អាច​ពឹងផ្អែក​បាន ៖
ទោះបីជា​មនុស្ស​ស្រី​ស្រឡាញ់​សេរីភាព​ប៉ុណ្ណា​ក៏​ដោយ ក៏​នាង​នៅ​តែ​ចង់បាន​មនុស្ស​ម្នាក់​ដែល​អាច​ពឹងផ្អែក​បាន​នៅ​ពេល​ត្រូវការ​ពិសេស​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ មាន​តែ​មនុស្ស​ដែល​អាច​ពឹងផ្អែក​បាន​ប៉ុណ្ណោះ​អាច​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ​។

រូបតំណាង

២. នាង​ហត់នឿយ​នឹង​តម្រូវការ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​អ្នក ៖
មនុស្ស​ប្រុស​ភាគច្រើន​ប្រហែលជា​មិន​បាន​គិត​ទេ​ថា ការ​ដែល​តម្រូវ​ឱ្យ​មនុស្ស​ម្នាក់​ត្រូវ​រក្សា​រាង​ឱ្យ​ស្រស់​ស្អាត ហើយ​អារម្មណ៍​ល្អជា​និច្ច ចេះ​ធ្វើ​ម្ហូប​ប្លែក​ៗ អាន​សៀវភៅ និង​អាច​រាក់ទាក់​ជាមួយ​រាល់​មិត្ត​របស់​ខ្លួន​ជា​ការ​ទាមទារ​ហួសហេតុ​។ ទោះជា​យ៉ាងណា​វា​គួរ​ឱ្យ​នឿយហត់​ណាស់​ដែល​ត្រូវ​បំពេញ​តាម​តម្រូវការ ឬ​ការ​ទាមទារ​របស់​នរណា​ម្នាក់​គ្រប់ពេល​។

រូបតំណាង

៣. នាង​គ្មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​មនុស្ស​តែ​ម្នាក់​ដែល​អ្នក​ស្រឡាញ់ ៖
សម្រាប់​មនុស្ស​ស្រី​មិនមែន​ឱ្យ​តែ​មនុស្ស​ប្រុស​មិន​លួច​ក្បត់ គឺ​គ្រប់គ្រាន់​ហើយ​នោះ​ទេ​។ អ្វី​ដែល​សំខាន់​បំផុត​ដែល​នោះ គឺ​នាង​អាច​មើលឃើញ​ថា អ្នក​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា និង​មិន​ចង់ឱ្យ​អ្នក​សម្លឹង​មើល​នារី​ដទៃ​ឡើយ​។

៤. នាង​ហត់នឿយ​នឹង​ការ​មិន​ទុកចិត្ត ព្រមទាំង​ការ​ចង់​គ្រប់គ្រង​លើ​នាង ៖
វា​អាច​នឹង​ហួសហេតុ​ពេល​ហើយ​នៅ​ពេល​ដែល​គ្រាន់តែ​ចង់ទៅ​ជួប​ជាមួយ​មិត្តភក្តិ​នាង​ត្រូវ​ព្យាយាម​សុំ​ការ​អនុញ្ញាត​ពី​អ្នក​អស់​រយៈពេល​ជា​យូរ​។ ហើយ​ក្រោយមក​ត្រូវ​ចំណាយពេល​តប​សារ ឬ​លើក​ទូរ​សព្ទ​ឆ្លើយ​តប​ជាមួយ​អ្នក​ពេញ​មួយ​កំឡុង​ពេល​ជួបជុំ​មិត្ត​ទៀត​។

ការ​ស្ដាប់​ការ​សង្ស័យ និង​ការ​ព្យាយាម​ពន្យល់​គ្រប់​រឿងរ៉ាវ​សូ​ម្បី​ត្រឹម​ការ​ចុច Like លើ​ផុស ឬ​បង្ហោះ​របស់​នរណា​ម្នាក់​លើ​បណ្ដាញ​សង្គម​មិនមែន​ជា​សញ្ញា​មួយ​នៃ​ទំនាក់ទំនង​រឹង​មាំ​ប្រសើរ​ឡើយ​។ ហើយ​មាន​មនុស្ស​ស្រី​តិច​ណាស់​ដែល​ពេញចិត្ត​នឹង​ទំនាក់ទំនង​ស្នេហា​ប្រភេទ​នេះ​។ ហើយ​ប្រសិនបើ​អ្នកមាន​មូលហេតុ​ច្បាស់លាស់ ឬ​ហេតុផល​ពិត​ដែល​មិន​គួរ​ទុកចិត្ត​ដៃគូ​របស់​ខ្លួន ហេតុ​អ្វី​មិន​ចាកចេញ​ចោល​នាង​មុន​ទៅ?

៥. អ្នកជា​មូលហេតុ​ដែល​តែងតែ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​មិន​សប្បាយចិត្ត ៖
អ្នក​គឺ​បែប​នេះ​ប្រសិនបើ​អ្នក​តែងតែ​មិន​សប្បាយចិត្ត មិន​បើក​ចិត្ត​ទទួលយក​អ្វី​ថ្មី​ៗ និង​តែង​បដិសេធ​សឹង​គ្រប់ការ​លើក​ឡើង ក៏​ដូច​ជា​រាល់​គំនិត​របស់​ដៃគូ​ខ្លួន​ដោយ​គិត​ថា​វា​មិន​សម​។ ដល់​ពេល​ណាមួយ​នាង​នឹង​ចង់​ចាកចេញ ឬ​ព្យាយាម​កាត់ចិត្ត​មិន​ខាន​ដើម្បី​អាច​មានជីវិត​ល្អ​ប្រសើរ​និង​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាង​នេះ​។

៦. នាង​ហត់នឿយ​នឹង​ការ​ផ្ដល់​ឱ្យ​តែ​ម្ខាង ដោយ​មិន​ទទួល​បាន​មក​វិញ​សោះ ៖
ការ​ផ្ដល់​ឱ្យ​តែ​ម្ខាង​ដោយ​មិន​ទទួល​បាន​អ្វី​មក​វិញ​សោះ? ទំនាក់ទំនង​ល្អ​ប្រសើរ​មួយ​មិន​អាច​កើតឡើង​បាន​ដោយ​បែប​នេះ​ឡើយ​។ មនុស្ស​ពីរ​នាក់​អាច​នៅ​ជាមួយ​គ្នា​បាន លុះត្រាតែ​នៅ​ពេល​ពួក​គេ​ទាំង​ពីរ​ពិតជា​ចង់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​និង​នៅ​ពេល​ពួក​គេ​តែង​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទាំង​តាម​រយៈពាក្យ​សម្ដី​និង​កាយវិការ​។

សេចក្ដី​ស្រឡាញ់​គួរ​ត្រូវ​បាន​ផ្ដល់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​មាន​ន័យ​ថា មិនមែន​មាន​តែ​ភាគី​ម្ខាង​ជា​អ្នក​ផ្ដល់​អោយ ហើយ​ម្ខាង​ទៀត​ចាំតែ​ទទួល​ឡើយ​។ ប្រសិនបើ​គេ​ទទួល​បានការ​ស្រឡាញ់ និង​យកចិត្តទុកដាក់​ពី​នរណា​ម្នាក់​ខ្លាំង​ប៉ុណ្ណា ពួក​គេ​ក៏​គួរ​ផ្ដល់​ការ​ស្រឡាញ់​ដល់​អ្នក​នោះ​វិញ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ ​កែសម្រួល​ដោយ ៖ សុឃាក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ