ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ដើរ​ម្នាក់ឯង ស្រាប់តែ​លេង​ឆក់​កាបូប​តែ​ម្តង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២​នាក់ ករណី​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចេ​ង ស៊ី​ថុ​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ គឺ​ឈ្មោះ សេង រិ​ទ្ធា ហៅ​ទូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ និង ម្នាក់​ទៀត​គេចខ្លួន​មានឈ្មោះ តា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ចំពោះ​វត្ថុ​តាង​ចាប់​យក រួម​មាន​កាបូប​យួរដៃ​ពណ៌​សូកូឡា​រូប​ផ្កាយ​ចំនួន​មួយ ជា​របស់​ជន​រង​គ្រោះ ។

លោក​អធិការ​បន្ត​ថា នៅ​ពេល​ជន​រង​គ្រោះ​កំពុង​ដើរ​យួរ​កាបូប​តាម​ផ្លូវ ពេល​នោះ​ក៏​ឃើញ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​មួយ​គ្រឿង​ម៉ាក​ហុងដា ឃ្លី​ច ពណ៌​ខ្មៅ ដោយ​ឈ្មោះ តា ជា​អ្នក​ឌុ​ប ។ ចំណែក​ឈ្មោះ​សេង រិ​ទ្ធា ហៅ​ទូច អង្គុយ​ខាងក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ដៃ​ជន​រង​គ្រោះ ហើយ​ក៏​រត់ឡើង​ម៉ូតូ តែ​ត្រូវ​កម្លាំង​អន្តរាគមន៍​ក្រុង​តា​ខ្មៅ​ដែល​កំពុង​ល្បាត​ស្ទាក់​ចាប់​បាន និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​តែ​ម្តង ។ ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ