ម្រេច​ធ្លាក់​ថ្លៃ​ហួស​ថ្លែង​អត់​មាន​ទីផ្សារ​ម្ចាស់​សុទ្ធចិត្ត​ប្រមូល​ផល​ស្តុក​ទុក​ចោល


​កែប​ ៖ ខណៈ​តម្លៃ​ម្រេច​កំពត​ដែល​ត្រូវ​បាន​ទទួលស្គាល់​ផ្លូវការ​ដោយ​សហភាព​អឺរ៉ុប ជា «​ទំនិញ​សម្គាល់​ភូមិសាស្ត្រ —GI» តាំងពី​ឆ្នាំ​២០១៦​នោះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ម្រេច​កំពត​មាន ហាងឆេង​ខ្ពស់​នៅ​លើ​ទីផ្សារ​ជាតិ​និង​អន្តរជាតិ ។ ក៏​ប៉ុន្តែ​ម្ចាស់​ចំការ​ម្រេច​ផ្សេង​ទៀត​ដែល​មិនទាន់​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​កំពុង​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក រហូត​ម្ចាស់​ចំការ​ម្រេច​មួយ​ចំនួន​បង្ខំចិត្ត​ប្រមូល​ផល​ស្តុក​ទុក​ចោល​ក្នុង​ឃ្លាំង​ទៅ​វិញ ។

ជាក់ស្តែង​ក្រុមហ៊ុន​មួយ​បាន​សម្រេច​ស្តុក​ម្រេច​ជាង ១០ តោន ព្រោះ ម្រេច​កំពត​-​កែប​ធ្លាក់​ថ្លៃ​ខ្លាំង ពោល​គឺ តម្លៃ​ត្រឹមតែ ៧,០០០ រៀល​/១​គឺ​ឡូ តែ​ប៉ុណ្ណោះ ។ នេះ​បើ​យោងតាម​ការ​អោយ​ដឹង​ពី​លោក លឹ​ម ជ្រ​ន ហៅ​នូ​ច ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ ជា​អ្នក​ថែ​មើល​ចម្ការម្រេច​អោយ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភូមិ​ចម្ការ​បី​ភ្នំ​វល្លិ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្តកែប ។

លោក​លឹ​ម ជ្រ​ន បាន​និយាយ​រៀបរាប់​ថា​ម្រេច​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ធ្លាក់​ថ្លៃ​ចុះ​យ៉ាងកំ​ហុ​គ​បំផុត ដែល​បណ្តាល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ដែល​លោក​បម្រើ​ការងារ​ជូន​សុទ្ធចិត្ត​ប្រមូល​ផល ស្តុក​ទុក​ក្នុង​ទូ​កុងតឺន័រ​ជាង ១០​តោន​ឯណោះ​។ លោក​បាន​បន្ថែម​ទៀត​ថា​កាល​ម្រេច​ដាំ​មិនទាន់​ប្រមូល​ផល គឺ​តម្លៃ​ម្រេច​ក្រហម​មាន​តម្លៃ ២០ ដុល្លារ​/១​គីឡូ ខណៈ​ម្រេច​គ្រាប់​ខ្មៅ​លក់បាន ១៥ ដុល្លារ​/១​គីឡូក្រាម និង​ម្រេច​គ្រាប់​សរ តម្លៃ ៣៥​ដុល្លារ​/១​គីឡូ ។ ​លោក​បាន​បន្ថែម​ទៀត​ថា «​ប៉ុន្តែ​ដល់​តែ​ដាំ​បាន​ផល ត្រូវ​ប្រមូល​ផល​ស្រាប់តែ​តម្លៃ​ម្រេច
ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ឯណោះ ព្រោះ​ឈ្មួញ​ឲ្យ​តម្លៃ​ថោក​ខ្លាំង​ណាស់​» ។ លោក​លឹ​ម ជ្រ​ន បាន​អះអាង​ថា​ក្រុម​ឈ្មួញ ហ៊ាន​អោយ​តម្លៃ​ម្រេច​ត្រឹមតែ ៧,០០០​រៀល​/១​គីឡូក្រាម សម្រាប់ម្រេចខ្មៅ ដែល​ជា​តម្លៃ​មិន​អាច​ទទួលយក​បាន ព្រោះ​តម្លៃ​ថោក​បែប​នេះ​គឺ​អោយ​ឈ្នួល​កម្មករក៏​មិន​រួចខ្លួន​ផង​ទើប​ថៅកែ​របស់​លោក​បង្ខំចិត្ត​ស្តុក​ម្រេច​ចោល​រាប់​តោន​មិន​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​ថោក​បែប​នេះ ។

​លោក​លឹ​ម ជ្រ​ន និយាយ​ថា​ពលរដ្ឋ​អ្នក​ដាំ​ម្រេច​ឯទៀត​ៗ​រាប់​ទាំង​អ្នក​ដាំ​ម្រេច​ខេត្តកំពតផង​សុទ្ធតែ​ចង់ការ​ប្រាក់​ធានា​ឯកជន​ធ្វើ​ម្រេច​ពេល​នេះ​ពួក​គាត់​ពិតជា​បាន​បោះបង់​ចោល​អស់​មិន​ខាន​។

លោក​ថឹ​ង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្ត​កែប កាលពី​ព្រឹកថ្ងៃ​ទី ២៤ ខែ​កុ​ម្ភះ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា​ដំណាំ​ម្រេច​ឆ្នាំ​នេះ ពិតជា​បាន​ធ្លាក់​ថ្លៃមែន តែ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​ធ្លាក់​ចុះ​តម្លៃ​ម្រេច​នៅឡើយ​ទេ ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា​ករណី​ដែល​រឿង​ក្រុមហ៊ុន ឬ​ម្ចាស់​ចំការ​ម្រេច​ខ្លះ​លើក​ឡើង​ថា សល់​ផលិតផល​ម្រេច​ច្រើន ដោយសារ​តែ​តម្លៃ​ចុះថោក​ខ្លាំង​ពេក​នោះ គឺ​ប្រហែលជា​ពួកគាត់​ចង់​ស្តុក​ទុក​មួយ​រយៈ រង់ចាំ​ឱកាស​បាន​ថ្លៃ​ទើប​ធ្វើការ​លក់​ចេញ ហេតុ​ដូច្នេះ​ទើប​មាន
ការ​រាំងស្ទះ​នៃ​ការ​លក់​ចេញ​ម្រេច​ដែល​ប្រមូល​ផល​បាន ជា​ពិសេស​ម្រេចខ្មៅ ។

បន្ថែម​ពីលើ​នេះ លោក លោក ថឹ​ង បូ​រិ​ន ទទួលស្គាល់​ថា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ប្រាកដជា​ងាក​ចេញពី​របរ​ដាំ​ម្រេច​ហើយ ព្រោះ​តម្លៃ​ហាក់​ធ្លាក់​ចុះ ខណៈ​មានការ​នាំ​ចូល​ម្រេច​ខ្លះ​ៗនាំ​ពី​ប្រទេស​ជិតខាង​ហើយ​ម្រេច​នាំ​ចូល​នោះ​ទៀត​សោត​គឺ​អត់​មានគុណ​ភាព​ធ្វើ​អោយ​ម្រេច​កំពត​-​កែប​រង​គ្រោះ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ